ក្របខណ្ឌ Premier League បានបង្ហាញអោយឃើញពីកីឡាករដៃគូដែលអាចរកគ្រាប់បាល់បញ្ចប់ទីបានដោយមានការសហការគ្នាបានល្អរវាងមិត្តរួមក្រុម ដែលយល់ចិត្ត។ ពោលគឺពួកគេចេះចែករំលែកការរកគ្រាប់បាល់លើទីលានដោយមិនកំណាញ់គ្រាប់បាល់ រឺ និយាយដោយខ្លីថាមិនអាត្មានិយមរឺល្មោភស៊ុតដើម្បីចង់ល្បីចង់បានកំនត់ត្រាគ្រាប់បាល់តែឯងនិងជាពិសេសគឺចេះ Assist អោយគ្នាផងដែរ។
ខាងក្រោមនេះជាកីឡាករដៃគូប្រយុទ្ធទាំង១០ដែល
១.Mane ជាមួយ Salah
ខ្សែប្រយុទ្ធមកពីតំបន់អាហ្រ្វិក២រូបផ្សេងគ្នា២រូបនេះរកបានគ្រាប់បាល់សរយុប២២គ្រាប់ ក្រោយចាប់ផ្តើមលេងរួមគ្នាដំបូងក្នុងឆ្នាំ២០១៧ ស្របពេល Roberto Firmino ក៍លេងរួមគ្នាផងដែឺរនៅតំបន់ប្រយុទ្ធជួរមុខនោះ។
២.Shearer ជាមួយ Solano
វីរបុរសនិងជាអតីតខ្សែប្រយុទ្ធក្រុមសារិកាព្រៃ Newcastle រកបាន២២គ្រាប់កំលុងពេលចាប់ដៃគូជាមួយកីឡាករអន្តរជាតិប៉េរ៉ូ Noberto Solano ចន្លោះឆ្នាំ១៩៩៨-២០០៤។
៣.Fowler ជាមួយ Mcmanamann
កីឡាករអន្តរជាតិអង់គ្លេសរបស់ក្រុមហង្សក្រហមLiverpool ២រូបនេះបានសាងភាពល្បីល្បាញដោយបានចាប់ដៃគូជាកីឡាករដ៍គ្រោះថ្នាក់បំផុតនៅ កំលុងឆ្នាំ១៩៩០។ ពួកគេទាំងពីររកបាន២៤គ្រាប់មុនពេល Mcmanamann សម្រេចផ្លាស់ទៅ Real Madrid នៅឆ្នាំ២០០៣។
៤. Ljungberg ជាមួយ Henry
ខ្សែបម្រើអន្តរជាតិអន្តរជាតិស៊ុយអ៊ែតLjungberg និង ខ្សែប្រយុទ្ធស្លាបដែលជាវីរបុរសសញ្ជាតិបារាំង Henry ធ្លាប់លេងចាប់ដៃគូជាមួយគ្នា៨ឆ្នាំ ដោយរកបានគ្រាប់បាល់រួមគ្នា២៤គ្រាប់។
៥.Salah ជាមួយ Firmino
មិនថាជាមួយ Mane នោះទេ ខ្សែប្រយុទ្ធអន្តរជាតិអេហ្សីបក៏ធ្លាប់លេងរួមគ្នានៅតំបន់ប្រយុទ្ធទាំង៣ជាមួយខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលគឺ Firmino ដោយជួយអោយក្លឹបលើកពាន Champion League, Premier League ជាមួយកំណត់ត្រារកបាន២៥គ្រាប់។
៦.Anderton ជាមួយ Sheringham
Anderton មានបញ្ហារបួស ប៉ុន្តែវាមិនដែលរារាំងគាត់ពីការបង្កើតភាពជាដៃគូដ៏គួរឱ្យចាប់អារម្មណ៍មួយនៅភាគ ខាងជើងទីក្រុងឡុងដ៍ជាមួយអតីតកីឡាករ Man Utd គឺ Sheringham ដោយពួកគេលេងរួមគ្នានៅ Tottenham រកបាន ២៧គ្រាប់។
៧.Pires ជាមួយ Henry
Pires បានបង្ហាញទម្រង់លេងដ៏ល្អកំលុងឆ្នាំ២០០៣ ដោយចាប់ដៃគូជាមួយមិត្តរួមជាតិបារំាងគឺ Henry ដោយរកបានគ្រាប់បាល់រួមគ្នា២៩គ្រាប់ មុនពេល Henry ផ្ទេរទៅ Villa Real នៅឆ្នាំ២០០៦។
៨.Silva ជាមួយ Aguero
វីរបុរស Man.City ទាំងពីររូបនេះបានជួយក្លឹបជោគជ័យបំផុតពិសេសគឺឈ្នះPremier league ៥ដង ដោយរកគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបរួមគ្នា២៩
គ្រាប់។
៩.Kane ជាមួយ Son
ក្រោយរកបានគ្រាប់បាល់សរុប៤៧គ្រាប់ កីឡាករទាំងពីរបានដើរតួនាទីដ៍សំខាន់ក្នុងតំបន់ប្រយុទ្ធនិងជាកីឡាករដែលគូបដិបក្សខ្លាចរអារបំផុត។ប៉ុន្តែការ ពិតពួកគេមិនដែលឈ្នះពានជាមួយក្រុមនោះទេ បើទោះបីជាធ្លាប់ឈ្នះពានស្បែកជើងមាស និង កីឡាករលេងល្អប្រចាំខែក៏ដោយ។
ប្រភព:sportsmole
គុនខ្មែរ៖ ក្រោយពីមានព័ត៌មានលេចលឺថា មានមន្ត្រីម្នាក់ត្រូវបានដកតំណែងក្រោយការកាត់សេចក្តីការប្រកួត លោកឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមរបស់លោកថា ៖ «ក្នុងអាណត្តិនៃការដឹកនាំរបស់ខ្ញុំ ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្ញុំប្រឆាំងដាច់ខាត រាល់អំពើជិះជាន់គាបសង្កត់ បក្សពួកនិយម និងអំពើពុករលួយនៅក្នុងសហព័ន្ធប្រដាល់គុនខ្មែរ។ បើមានមន្ត្រីសហព័ន្ធគុនខ្មែរណាម្នាក់ទទួលរងនូវអំពើគាបសង្កប់ក្នុងការបំពេញការងារ រឺក៏ដឹងឮអំពីករណីអំពើពុករលួយណាមួយកើតមានក្នុងសហព័ន្ធ សូមជួយឆាតចូលមកផេកផ្លូវការរបស់ខ្ញុំ ដើម្បីខ្ញុំអាចដោះស្រាយជូនទាន់ពេលវេលា។អត្ថបទកំពុងចាប់អារម្មណ៍៖ ច្បាស់ៗ ប្រធានសហព័ន្ធគុនខ្មែរចេញប្រកាសភ្លាមៗ ក្រោយលេចលឺថា មន្ត្រីថ្នាក់ក្រោមម្នាក់ទទួលរងជឹះជាន់ពីសំណាក់អ្នកមានអំណាច សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការផ្តល់ពត៌មានរបស់បងប្អូនជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរយើងអោយរីកចំរើន។ សូមអរគុណ។»