Close
Close
Ads: 88BOL
អតីតខ្សែការពារ Man.Utd សម្រេចចិត្តចូលរួមជាមួយ Everton (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

កីឡាករ Ashley Young បានយល់ព្រមផ្លាស់ទៅចូលរួមជាមួយ Everton ដោយគ្មានតម្លៃខ្លួន (Free Transfer)ជាមួយការគ្រោង​នឹងពិនិត្​យសុខភាពនៅថ្ងៃអង្គារ បន្ទាប់ពីចាកចេញពី Aston Villa នៅរដូវក្តៅនេះ។អតីតខ្សែការពារ​ស្លាបស្តាំក្រុមជម្រើសជាតិ​អង់គ្លេស​បច្ចុប្បន្នមានវ័យ ៣៨ ឆ្នាំធ្លាប់ឈ្នះ Premier League និង FA Cup ជាមួយ Manchester United ក៏ដូចជាពានរង្វាន់ Serie A ជាមួយ Inter Milan និងដើរ​តួនាទី​ជាសមាជិកថ្មីដំបូងដោយពាំនាំមកជាមួយនូវបទពិសោធន៍សម្រាបើ់ Everton ក្រោមការដឹកនាំរបស់លោក Sean Dyche ។សម្រាប់Everton ហាក់​បង្ហាញ​ពីភព្វសំណាងបន្ទាប់ពីពួកគេស្ទើរតែធ្លាក់ចេញពីក្របខណ្ឌPremier League នៅថ្ងៃចុងបញ្ចប់នៃរដូវកាលនេះ២ឆ្នាំចុងក្រោយជាប់ៗគ្នា។


Young ក៏ធ្លាប់លើកពាន Europa League និង League Cup ជាមួយMan. United និងបង្ហាញខ្លួនបាន ៣៩ ប្រកួតសម្រាប់អង់គ្លេស​ពោលគឺបាន​លេងជាង ៧០០ប្រកួតអាជីពសម្រាប់ក្លឹប និងប្រទេស រួមទាំងការបង្ហាញខ្លួន ៣២ ដងសម្រាប់ Ason Villa កាលពីរដូវកាល​មុនក្រោយចូលរួម​ជាមួយពួកគេជាលើកទីពីរ។


នៅថ្ងៃច័ន្ទនេះក្រុមរហស្សនាមស្ករគ្រាប់ Everton និងត្រូវធ្វើដំណើរទៅកាន់ប្រទេសស្វីសជាទីកន្លែងសម្រាប់ជំរុំហ្វឹកហាត់រយៈពេលប្រាំថ្ងៃនៅភ្នំ Alps ដើម្បីកំដៅសាច់ដុំត្រៀមជួបប្រកួតជាមួយ Stade Nyonnais ដែលជាក្រុមលីគទីពីររបស់ស្វីសនៅថ្ងៃសុក្រ។
ប្រភព:BBC
មានវីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31