Close
Featured-Image
អតីតខ្សែការពារ Man.Utd សម្រេចចិត្តចូលរួមជាមួយ Everton (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

កីឡាករ Ashley Young បានយល់ព្រមផ្លាស់ទៅចូលរួមជាមួយ Everton ដោយគ្មានតម្លៃខ្លួន (Free Transfer)ជាមួយការគ្រោង​នឹងពិនិត្​យសុខភាពនៅថ្ងៃអង្គារ បន្ទាប់ពីចាកចេញពី Aston Villa នៅរដូវក្តៅនេះ។អតីតខ្សែការពារ​ស្លាបស្តាំក្រុមជម្រើសជាតិ​អង់គ្លេស​បច្ចុប្បន្នមានវ័យ ៣៨ ឆ្នាំធ្លាប់ឈ្នះ Premier League និង FA Cup ជាមួយ Manchester United ក៏ដូចជាពានរង្វាន់ Serie A ជាមួយ Inter Milan និងដើរ​តួនាទី​ជាសមាជិកថ្មីដំបូងដោយពាំនាំមកជាមួយនូវបទពិសោធន៍សម្រាបើ់ Everton ក្រោមការដឹកនាំរបស់លោក Sean Dyche ។សម្រាប់Everton ហាក់​បង្ហាញ​ពីភព្វសំណាងបន្ទាប់ពីពួកគេស្ទើរតែធ្លាក់ចេញពីក្របខណ្ឌPremier League នៅថ្ងៃចុងបញ្ចប់នៃរដូវកាលនេះ២ឆ្នាំចុងក្រោយជាប់ៗគ្នា។


Young ក៏ធ្លាប់លើកពាន Europa League និង League Cup ជាមួយMan. United និងបង្ហាញខ្លួនបាន ៣៩ ប្រកួតសម្រាប់អង់គ្លេស​ពោលគឺបាន​លេងជាង ៧០០ប្រកួតអាជីពសម្រាប់ក្លឹប និងប្រទេស រួមទាំងការបង្ហាញខ្លួន ៣២ ដងសម្រាប់ Ason Villa កាលពីរដូវកាល​មុនក្រោយចូលរួម​ជាមួយពួកគេជាលើកទីពីរ។


នៅថ្ងៃច័ន្ទនេះក្រុមរហស្សនាមស្ករគ្រាប់ Everton និងត្រូវធ្វើដំណើរទៅកាន់ប្រទេសស្វីសជាទីកន្លែងសម្រាប់ជំរុំហ្វឹកហាត់រយៈពេលប្រាំថ្ងៃនៅភ្នំ Alps ដើម្បីកំដៅសាច់ដុំត្រៀមជួបប្រកួតជាមួយ Stade Nyonnais ដែលជាក្រុមលីគទីពីររបស់ស្វីសនៅថ្ងៃសុក្រ។
ប្រភព:BBC
មានវីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
គ្រូ Man Utd ចង់ឲ្យតារាឆ្នើមរូបនេះ «បន្តនៅដល់ចប់កុងត្រា» បើទោះបី Al-Hilal កំពុងជះលុយធំ
featured image

(អង់គ្លេស)៖ អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Ruben Amorim មានបំណងរក្សាប្រធានក្រុម Bruno Fernandes ឲ្យបន្តលេងនៅទឹកដី Old Trafford រហូតដល់ចប់កិច្ចសន្យាកុងត្រាដល់ឆ្នាំ២០២៧ ក្នុងគ្រាដែលក្លឹប Al-Hilal មកពីលីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងតែចង់បាននឹងត្រៀមប្រាក់ធំសម្បើមក៏ដោយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ហាក់មិនចង់បានខ្សែបម្រើឆ្នើមរបស់​ Man City ដែលនឹងចាកចេញពេលចប់រដូវកាល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណា ខ្សែបម្រើនាំលេងវ័យ ៣០ឆ្នាំ បានក្លាយជាគោលដៅដ៏សំខាន់របស់ Al-Hilal ដោយភ្ជាប់ជាមួយនឹងតម្លៃខ្លួនខ្ពស់ ដើម្បីផ្លាស់ផ្ទេរឱ្យបានមុនការចាប់ផ្តើមកម្មវិធី Club World Cup ២០២៥ នាខែក្រោយនេះ។ លោក Amorim បានដឹងយ៉ាងច្បាស់ថា រូបលោកត្រូវតែលក់កីឡាករជាច្រើនចេញ ក្នុងគោលបំណងរក្សាលំនឹងហិរញ្ញវត្ថុក្លឹប Man Utd ប្រសិនបើពួកគេមិនអាចឈ្នះពាន Europa League និងដើម្បីប្រកួតប្រជែងយកកៅអីពានអឺរ៉ុប UEFA Champions League […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 35 25 7 3 81 35 +46 82
    2 Arsenal 35 18 13 4 64 31 +33 67
    3 Manchester City 35 19 7 9 67 43 +24 64
    4 Newcastle United 35 19 6 10 66 45 +21 63
    5 Chelsea 35 18 9 8 62 41 +21 63
    6 Nottingham Forest 35 18 7 10 54 42 +12 61
    7 Aston Villa 35 17 9 9 55 49 +6 60
    8 AFC Bournemouth 35 14 11 10 55 42 +13 53
    9 Brentford 35 15 7 13 62 53 +9 52
    10 Brighton & Hov… 35 13 13 9 57 56 +1 52
    11 Fulham 35 14 9 12 50 47 +3 51
    12 Crystal Palace 35 11 13 11 44 48 -4 46
    13 Wolverhampton Wanderers 35 12 5 18 51 62 -11 41
    14 Everton 35 8 15 12 36 43 -7 39
    15 Manchester United 35 10 9 16 42 51 -9 39
    16 Tottenham Hotspur 35 11 5 19 63 57 +6 38
    17 West Ham United 35 9 10 16 40 59 -19 37
    18 Ipswich Town 35 4 10 21 35 76 -41 22
    19 Leicester City 35 5 6 24 29 76 -47 21
    20 Southampton 35 2 5 28 25 82 -57 11
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
  • Sponsor by 88Bol