Man Utd លាតត្រដាងបញ្ហា ជុំវិញការចាកចេញរបស់អ្នកចាំទី David de Gea ដោយមិនបានរំពឹងទុក
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ បន្ទាប់ពីចំណាយពេលអស់ ១២ឆ្នាំ អ្នកចាំទី David de Gea បានចាកចេញពីក្លឹបបិសាចក្រហម Manchester United ដោយកិច្ចសន្យារបស់គាត់ផុតកំណត់។ ការពិតនៅពីក្រោយការចាកចេញកីឡាកររូបនេះ ត្រូវបានលាតត្រដាង ដោយក្លឹបបិសាចក្រហមបានអះអាងថា ផ្ទុយពីសេចក្តីរាយការណ៍ De Gea ពិតជាមិនដែលត្រូវបានក្លឹបបិសាចក្រហមផ្តល់ជូននូវកិច្ចសន្យាព្រមព្រៀងថ្មីឡើយ នេះបើយោងតាម Manchester Evening News។ មិនត្រឹមតែប៉ុណ្ណោះលោកគ្រូ Erik ten Hag ក៏មិនទុកចិត្តលើអ្នកចាំទីរូបនេះបន្តទៀត ស្របពេលក្លឹបមានការចាប់អារម្មណ៍ខ្លាំងលើអ្នកចាំទីរបស់ Inter Milan កីឡាករ Andre Onana ផងនោះ ជាហេតុធ្វើឲ្យក្លឹបព្រងើយកន្តើយលើការបន្តកិច្ចសន្យាថ្មី ខណៈប្រាក់ឈ្នួល De Gea ក៏ជាចំណែករួមមួយផងដែរ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Article Tags
Related Articles