Close
Close
Ads: 88BOL
PSG បញ្ចប់ការផ្ទេរយកខ្សែបម្រើឆ្នើមកូរ៉េខាងត្បូងពី Mallorca (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Paris St-Germain បានបំពេញការចុះហត្ថលេខានាំយកកីឡាករអន្តរជាតិកូរ៉េខាងត្បូង Lee Kang-in ក្នុងតម្លៃ២២លានយូរ៉ូពីក្លឹប Real Mallorca មករួមក្រុម​ ខណៈ​ខ្សែ​បម្រើវ័យ ២២ ឆ្នាំដែលបានចំណាយពេលពីរឆ្នាំជាមួយក្រុមនៅលីកកំពូល​អេស្បាញបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំ​ជាមួយ​ក្រុមជើងឯកបារាំង។Lee គឺជាកីឡាករទីបួនរបស់ PSG នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើ Manuel Ugarte ខ្សែការពារកណ្តាល Milan Skriniar និងខ្សែប្រយុទ្ធ Marco Asensio បានចូលរួមនៅទឹកដី Parc Des Princes។


Lee បានលើកឡើងយ៉ាងដូច្នេះថាៈពិតជាមិនគួរឱ្យជឿដែលខ្ញុំមានឪកាសចូលរួមជាមួយ Paris St-Germainគឺក្លឹប​ដ៏ធំ​បំផុត​មួយ​នៅ​ក្នុងពិភពលោក ជាមួយនឹងកីឡាករដ៏អស្ចារ្យ។ ខ្ញុំពិតជាមិនអាចរង់ចាំក្នុងការចាប់ផ្តើមដំណើរ​ផ្សងព្រេងលើការប្រកួតប្រជែងថ្មីនេះទេ។Lee ធ្លាប់រកគ្រាប់​បាល់​អោយ​ក្រុម​ជម្រើសជាតិបាន ១៩ដង និង​ចូលរួមព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។

ទោះយ៉ាងណាសម្រាប៉ PSG បច្ចុប្បន្ន​កំពុងប្រឈមនឹងភាព​មិនច្បាស់​លាស់ជុំវិញតារាឆ្នើម Kylian Mbappe ក្រោយកីឡាករស្បែកជើងមាស World Cup ២០២២​បានប្រាប់ក្លឹបថាគាត់នឹងមិន​បន្តកុងត្រាថ្មីក្រោយ​ឆ្នាំ២០២៤នោះឡើយក្រោមការដឹកនំារបស់គ្រូបង្វឹកថ្មីលោក Luis Enrique។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31