
ក្លឹបអាមេរិក Inter Miami ចង់បានខ្សែការពារ Sergio Ramos។ នេះបើតាមការចុះផ្សាយរបស់ Fabrizio Romano។
ព័ត៌មាននេះ មានន័យថានាពេលនេះ យ៉ាងហោចណាស់ ក្លឹបចំនួនបីកំពុងតាមយកហត្ថលេខារបស់ ខ្សែការពារវ័យ ៣៧ ឆ្នាំសញ្ជាតិអេស្ប៉ាញ និងជាវីរបុរសរបស់ក្លឹប Real Madrid។ ក្លឹប ២ ទៀតគឺក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីត។
ទោះជាយ៉ាងណា យោងតាមរបាយការណ៍ចុងក្រោយមួយចំនួន Ramos ចង់ត្រលប់ទៅលេងឲ្យអតីតក្លឹបរបស់ខ្លួនកាលនៅជាយុវជន គឺក្លឹប Sevilla នៅអេស្ប៉ាញ។ រហូតមកទល់ពេលនេះ មិនទាន់មានដំណឹងណាមួយដែលអាចអះអាងថាក្លឹបអេស្ប៉ាញមួយនេះ ចង់បាន Ramos នោះឡើយ។
Ramos បានចែកផ្លូវជាមួយ PSG ហើយ បន្ទាប់ពីផុតកុងត្រា។ នេះបានបិទបញ្ចប់ពេលវេលា Ramos នៅក្លឹបយក្សបារាំងអស់រយៈពេល ២ ឆ្នាំ បើទោះជាកីឡាកររូបនេះមិនសូវបានចូលលេងដោយបញ្ហារបួស។
បើសិនជា Ramos សម្រេចចិត្តទៅលេងនៅ Inter Miami មានន័យថា ខ្សែការពាររូបនេះនឹងបានចូលរួមលេងម្ដងទៀតជាមួយអតីតមិត្តរួមក្រុម និងអតីតគូប្រជែង Lionel Messi និង Sergio Busquets ដែលទើបមកក្លឹបអាមេរិកនាពេលថ្មីៗនេះ៕

(សហរដ្ឋអាមេរិក)៖ កំពូលខ្សែប្រយុទ្ធអាស៊ី Son Heung-min ត្រូវបានប្រកាសជាផ្លូវការ ក្នុងការចូលរួមជាមួយក្លិបថ្មី Los Angeles FC ក្នុងក្របខណ្ឌលីគកំពូល Major League Soccer ជាមួយតម្លៃផ្ទេរប្រមាណ ២០លានផោន ជាមួយកុងត្រា២ឆ្នាំ បន្ទាប់ពីរួមរស់ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur អស់រយៈពេលជាង១០ឆ្នាំកន្លងមក។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងនៅក្នុងការបង្ហាញខ្លួនជាផ្លូវការ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងវ័យ៣៣ឆ្នាំ បានឱ្យដឹងថា «LAFC បានផ្លាស់ប្តូរបេះដូងរបស់ខ្ញុំ ដែលមិនត្រឹមជាជម្រើសទី១ សម្រាប់ខ្ញុំផងនោះទេ។ វាជាក្តីសុបិនក្លាយជាការពិត។ LA គឺជាទីក្រុងដ៏អស្ចារ្យណាស់»។ គួរជម្រាបផងដែរថា LAFC បានកំពុងស្ថិតនៅលេខរៀងទី៦ ជាបណ្តោះអាសន្នក្នុង MLS ប្រចាំតំបន់ Western Conference និងបានរួមក្រុមឡើងវិញជាមួយអតីតអ្នកចាំទីរបស់ Spurs គឺ […]



