

Mason Mount បានប្រាប់អ្នកគាំទ្រគឺតោខៀវ Chelsea ថាការផ្លាស់ប្តូរទៅកាន់ក្លឹបគូប្រជែងបិសាចក្រហម Man. United គឺជា ការបោះជំហ៊ានមួយដ៍ត្រឹមត្រូវក្នុងអាជីព។ ការលើកឡើងរបស់កីឡាករអន្តរជាតិអង់គ្លេសបាននិយាយទៅកាន់អ្នកគាំទ្រនៅក្នុងវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ ដែលអត្ថន័យប៉ុន្មានម៉ាត់ខាងលើពីតជាបានធ្វើអោយប្រិយមិត្តគាំទ្រហាក់រំជួលចិត្ត និង បានត្រឹមសោកស្តាយ។គួរបញ្ជាក់ថាខ្សែបម្រើកណ្តាល Mount បានយល់ព្រមលើការផ្ទេរមួយទៅកាន់ក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងឈៀងខាងលិចចក្រភពអង់គ្លេស Man Utd ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំក្នុងតម្លៃ៥៥លានផោនបូករួមផលប្រយោជន៍ផ្សេងទៀតចំនួន ៥លានផោនបន្ថែម។ជាមួយគ្នានោះដែរ Mount និងទទួលបានប្រាក់ពលកម្មនឿយហត់ប្រមាណ ២៥ម៉ឺនផោន/១សប្តាហ៍ផងដែរ។
Mount បានសម្រេចចិត្តចាកចេញពីក្លឹប Chelsea ក្រោយពីរូបគេបានចូលហ្វឹកហាត់តាំងពីអាយុ៦ ឆ្នាំ ទោះបីជាដឹងច្បាស់ថាប្រិយមិត្តអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត និងចង់អោយរូបគេបានសម្រេចចិត្តផ្លាស់ចេញពីទឹកដី Stamford នោះឡើយ។ហេតុផលមួយចំនួនទៀតនោះគឺក្លឹបមិនមានកៅអី លេងនៅពានរង្វាន់ធំទ្វីបអឺរ៉ុបសូម្បីតែ Uefa Conference League ក្រោយបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខរៀងទី១២។
Mount ក៏បានថ្លែងអំណរគុណដល់ទីកន្លែងដែល ជាថ្នាលបណ្តុះបណ្តាល Chelsea ដោយមាន មិត្តរួមក្រុមពីមុនៗ និងថ្នាក់ដឹកនាំបានធ្វើការក្រោមការដឹកនាំចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ និង ជាពិសេសមានដូ Frank Lampard, Thomas Tuchel និង Graham Potter ។
ប្រភព:


ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG […]



