
បរទេស៖ Lionel Messi ធ្លាប់បានបង្ហាញការកោតសរសើរនូវទេពកោសល្យរបស់ខ្សែបម្រើចំណូលថ្មីរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Mason Mount ក្រោយរូបគេបញ្ចប់ការផ្ទេរទៅកាន់ទឹកដី Old Trafford ។ ក្លឹប Man Utd បានបញ្ចប់ការផ្ទេរយកខ្សែបម្រើឆ្នើមវ័យ២៤ឆ្នាំរូបនេះក្នុងតម្លៃ៥៥លានផោន បូករួមប្រាក់រង្វាន់៥លានផោនបន្ថែមទៀតកាលពីសប្តាហ៍មុន។
Mount នឹងចុះកុងត្រារយៈពេល៥ឆ្នាំជាមួយនឹងក្លឹប Man Utd ក្រោយរដូវកាលនេះហាក់បីពុំសូវទទួលបានឱកាសបង្ហាញខ្លួននៅក្លឹប Chelsea។ ខ្សែប្រយុទ្ធជនជាតិអង់គ្លេសរូបនេះបានប្រទះឃើញនៅឯកន្លែងហ្វឹកហាត់របសក្លឹប Man Utd កាលពីម្សិលមិញ ហើយត្រូវបានក្លឹប Man Utd ប្រកាសអំពីការមកដល់របស់គេជាផ្លូវការណ៍នាពេលឆាប់ៗខាងមុខនេះផងដែរ។ យ៉ាងណាមិញ Mason គឺមានបទពោធន៍ជោគជាំផងដែរ ក្រោយបានបង្ហាញខ្លួនសរុបចំនួន ១២៩លើ នៅ Premier league ដោយអាចរកបាន ២៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសរុប ២៤ដងផងដែរ។
ប៉ុន្តែមិនមែនតែគ្រូបង្វឹកលោក Erik Ten Hag ឡើយដែលមើលឃើញទេពកោសល្យដ៏កម្ររបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ សម្បីតែកីឡាករឆ្នើម Lionel Messi ក៏ធ្លាប់អះអាងថា Mount នឹងក្លាយជាកីឡាករដ៏ល្អបំផុតម្នាក់ផងដែរ។ និយាយក្នុងកិច្ចសម្ភាហ៍កាលពីឆ្នាំ២០២០ Messi ត្រូវបានគេសាកសួរឲ្យជ្រើសរើសនូវក្រុមមួយដែលពោលពេញទៅដោយកីឡាករក្មេងដ៏មានទេពកោសល្យ។ ខណៈម្ចាស់ Ballon d’Or 7សម័យកាលបានជ្រើសរើសយក Mount ក្នុងបញ្ចីរបស់គាត់ ដោយនិយាយថា៖ «ខ្ញុំធ្លាប់មើលការលេងរបស់គាត់ គាត់មានទេពកោសល្យក្នុងការក្លាយជាកីឡាករល្អជាងគេម្នាក់»។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:


