

បរទេស៖ យោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីម្នាក់លោក Waleed បានចុះផ្សាយថា ក្រុមអ្នកមានបុណ្យ FC Barcelona. បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹប Paris Saint Germain ក្នុងកិច្ចព្រមព្រៀង Neymar JR។ ខ្សែប្រយុទ្ធឆ្នើមជនជាតិប្រេស៊ីលរូបនេះបានចាកចេញពីក្លឹប Barcelona កាលពីឆ្នាំ២០១៧ ដោយផ្ទេរទៅកាន់ក្លឹប PSG ក្នុងតម្លៃ២២២លានអឺរ៉ូ បូករួមលក្ខខណ្ឌ Add on ផ្សេងៗផងដែរ។ Neymar បានបង្ហាញខ្លួនសរុបចំនួន១៧៣ប្រកួតគ្រប់កម្មវិធីទាំងអស់ ដោយអាចរកគ្រាប់បាល់បាន១១៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី៧៧ដង។ គួរបញ្ជាក់ផងដែលថា Neymar JR គឺធ្លាប់បានបង្ហាញខ្លួន ១៨៦ដង និងទាត់បញ្ចូលទី១០៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៧៦ដង។

យ៉ាងណាមិញអនាគតរបស់ខ្សែប្រយុទ្ធរូបនេះនៅ PSG កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយពីអ្នកគាំទ្រ PSG បង្ហាញអារម្មណ៍ចង់ឲ្យកីឡាកររូបនេះនៅបន្ត បន្ទាប់ពីមិត្តរបស់គេ Lionel Messi ក៏បានផ្ទេរចេញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗអាចនឹងបញ្ចប់ទៅមិនដូចជាការរំពឹងទុក ខណៈបច្ចុប្បន្នក្លឹប PSG បានសម្រេចការចុះកុងត្រាយកលោក Luis Enrique ដែលជាអតីតគ្រូបង្វឹករបស់ Neymar ផងដែលនោះ ដែលពួកគេធ្លាប់ឈ្នះពាន Treble ជាមួយនឹង Barca នៅរដូវកាល ២០១៤-១៥។

ខ្សែការពារក្លឹប Paris Saint-Germain កីឡាករ Achraf Hakimi បានចេញមកធ្វើការបោះសម្តីដោយព្រមានក្នុងន័យស្រាលៗតែមានន័យជ្រៀលជ្រៅទៅកាន់កីឡាករឆ្នើម Lionel Messi មុនពេលពួកគេជួបប្រកួតគ្នានៅព្រឹត្តិការណ៍ប្រកួតពានរង្វាន់ FIFA Club World Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យខាងមុខនេះ។ គួររំលឹកថា Hakimi និង Messi ធ្លាប់ជាមិត្តរួមក្រុមកំឡុងពេលកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនលេងនៅ PSG មុនពេលគាត់ចាកចេញទៅចូលរួមជាមួយ Inter Miami ។អត្ថបទកំពុងចាប់អារម្មណ៍៖ Benfica ផ្តួលយកឈ្នះនំបុ័ង Bayern ឈានទៅកាន់វគ្គ១៦ក្រុម Club World Cup (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងទៅកាន់ ItalPress ខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិម៉ារ៉ុក Hakimi បាននិយាយថាៈ Messi គួរតែកត់ចំណាំថាមិនមានមិត្តភក្តិនៅលើទីលានបាល់ទាត់ទេ។ វាពិតជាល្អណាស់ដែលបានជួបគាត់( Messi )ម្តងទៀត។ ពិតជាបរិយាកាសដ៏ស្រស់ពេលអ្នកគាំទ្រ និង ឃើញការប្រកួតប្រជែងដ៍ស្វិតស្វាញ ។គាត់(Messi)នឹងព្យាយាមយកឈ្នះ ហើយយើងដូចគ្នាដែរដើម្បីឱកាសឆ្លងទៅជុំបន្ទាប់។។ ប្រភព:Dailypost […]



