Close
Close
Ads: 88BOL
អតីតខ្សែបម្រើឆ្នើម Man Utd ម្នាក់កំពុងហ្វឹកហាត់នៅ Inter Miami ខណៈខ្លួនមិនទាន់មានក្លឹបនៅឡើយ
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Jesse Lingard ត្រូវបានគេប្រទះឃើញនៅហ្វឹកហាត់នៅឯក្លឹប Inter Miami ខណៈបច្ចុប្បន្នរូបគេកំពុងស្វែករកក្លឹប ក្រោយផុតកុងត្រាជាមួយនឹងក្លឹប Nottingham Forest ។ ក្រោយពីចាកចេញពី Man Utd កីឡាករ Jesse Lingard បានផ្ទេរទៅកាន់ក្លឹប Nottingham Forest សម្រាប់រដូវកាល ២០២២/២៣ ដោយគ្មានតម្លៃខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណារូបគេមិនអាចរកបានសម្បីមួយគ្រាប់ ឬក៏បញ្ជូនបាល់ឲ្យមិត្តរួមក្រុមខ្លួន ក្នុងការបង្ហាញខ្លួនចំនួន១៧ដងឲ្យ Forest ដែលធ្វើឲ្យក្រុមសម្រេចបញ្ចប់កុងត្រារបស់កីឡាកររូបនេះមុនពេលកំណត់។ ចាំតាំងពីពេលនោះមករូបក៏ចាប់ផ្តើមផ្សារភ្ជាប់ពាក្យចរចាមរាមក្នុងការផ្ទេរទៅកាន់ក្លឹបនៅអាមេរិក និងអារ៉ាប៊ី។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jesse Lingard spotted training at Inter Miami after being snubbed by Wayne Rooney

កាលពីសប្តាហ៍មុនរូបគេគឺបានផ្សារភ្ជាប់នឹងពាក្យចរចាមរាមផ្ទេរទៅកាន់ DC United ប៉ុន្តែ Wayne Rooney ដែលគ្រូបង្វឹក ក៏ដូចជាអតីតមិត្តរួមក្រុមគ្នានៅ Man Utd បានចេញមកបដិសេធពាក្យចរចាមរាមទាំងអស់នេះវិញ ដោយនិយាយថា៖ «ព័ត៍មានពាក្យចរចាមរាម Jesse Lingard? ខ្ញុំមិនដឹងថា វាកើតចេញពីណាទេ ប៉ុន្តែតាមគំនិតខ្ញុំពួកគេគឺមិនបានចាប់អារម្មណ៍ក្នុងការចុះកុងត្រាលើរូបគេឡើយ។»

Image Credit: Instagram/@jesselingard

បច្ចុប្បន្នគេបានប្រទះឃើញ Lingard កំពុងនៅក្នុងប្រទេសអាមេរិក និងថែមទាំងឃើញគេកំពុងហ្វឹកហាត់នៅឯកីឡដ្ឋានរបស់ក្លឹប Inter Miami របស់ David Beckham ថែមទៀតផង។ យ៉ាងណាមិញបច្ចុប្បន្នរូបគេនៅមិនទាន់សម្រេចចិត្តថាផ្ទេរទៅណាឲ្យប្រាកដឡើយ ដោយកាលពីសប្តាហ៍មុនរូបគេបានចេញមកនិយាយជុំវិញអនាគតរបស់ខ្លួនផងដែល ដោយបាននិយាយថា៖ «ខ្ញុំកំពុងពិចារណាលើសំណើរគ្រប់ក្លឹបទាំងអស់។ ខ្ញុំមិនទាន់បានបដិសេធនៅសំណើរណាមួយឡើយ។ សម្រាប់ខ្ញុំ គឺគ្រាន់តែជ្រើសរើសក្រុមដែលត្រឹមត្រូវបំផុតសម្រាប់ខ្លួនឯង»៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: ក្រោយធ្លាក់ទម្រង់លេង ! AC.Milan ចង់ផ្តួល Verona ដើម្បីកសាងទំនុកចិត្តជាមួយអ្នកគាំទ្រឡើងវិញ
featured image

AC.Milan និងត្រូវបើកទ្វារកីឡាដ្ឋាន San Siro ទទួលក្រុមភ្ញៀវ Veron នៅSerieA វេលាម៉ោង៨យប់នេះពោលគឈឺក្រោយពីបរាជ័យនៅក្របខណ្ឌ UCL កាលពីពាក់កណ្តាលសប្តាហ៏រួចមក។ សម្រាប់ AC.Milan ៤ប្រកួតចុងក្រោយគឺឈ្នះ៣និងចាញ់១ ហើយបរាជ័យនោះគឺជាមួយក្លឹបរួមកីឡដ្ឋាន Inter Milan ក្នុងលទ្ធផល ៥ទល់និង១នៅសប្តាហ៏មុន។ សម្រាប់ Verona ៤ប្រកួតចុងក្រោយគឺឈ្នះ២ស្មើ១និងចាញ់១។ ១.ប្រវត្តិធ្លាប់ជួបគ្នា ពួក​គេ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ជួប​គ្នា​៩លើក​ចុង​ក្រោយ​របស់​ពួក​គេ​ទល់​នឹង​ក្រុម​ភ្ញៀវ Verona ដោយ​កត់ត្រា​ជ័យជម្នះ​៧​លើក ​និងស្មើ២ដង។ ក្រុម AC Milan បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Verona ចាប់តំាងពីឆ្នាំ ១៩២២ ។ Milan មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ក្នុងផ្ទះ​ខ្លួន​ឯង ១០ លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ Serie A។ ក្រុម​ភ្ញៀវ​ក៏​បាន​ឈ្នះ​តែ​បី​លើក​គត់​ក្នុង​ការ​ប្រកួត​ក្រៅ​ដី 23 លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អ៊ីតាលី។ ២.ពត៌មានកីឡាករក្រុម AC.Milan(ម្ចាស់ផ្ទះ) Alessandro Florenzi និង Yunus Musah ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចូលលេងជម្រើសដំបូងសម្រាប់ AC Milan សម្រាប់ចុងសប្តាហ៍នេះ ខណៈ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31