Close
Close
Ads: 88BOL
ស្ងាត់ៗ! លោក Mourinho ចង់នាំយកអតីតកូនក្រុម Man. Utd មក Roma (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្រភពពីគេហទំព័រ The Mirror បានចុះផ្សាយថាអ្នកចាត់ការក្រុម Roma លោក Jose Mourinho បានទាក់ទងទៅកាន់ អតីតក្លឹបបិសាចក្រហមរបស់ខ្លួន ជុំវិញការផ្ទេរយក Mason Greenwood មកពង្រឹងក្រុម Roma របស់គាត់ឡើងវិញ។
គួរកត់សម្គាល់ថាអនាគតរបស់ខ្សែប្រយុទ្ធអង់គ្លេសមានវ័យទើបតែ២២ឆ្នាំ Greenwood បានជួបប្រទះនិងអនាគតមិនច្បាស់លាស់នោះទេពោលគឺក្រោយត្រូវបានព្យួរការងារនៅខែមករាឆ្នាំ ២០២២ ពីបទរំលោភបំពាន និងអាកប្បកិរិយាបង្ខិតបង្ខំចំពោះមិត្តស្រីបច្ចុប្បន្នរបស់គាត់។

ទាំង Erik ten Hag និងក្រុមប្រឹក្សាភិបាលកំពុងពិចារណាផ្តល់ឱកាសទីពីរដល់គាត់ក្នុងការកសាងអាជីពរបស់គាត់ឡើងវិញ ប៉ុន្តែការលក់គាត់ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅក៏ជាជម្រើសផងដែរ។ ទោះជាយ៉ាងណា ដំណោះស្រាយរបស់ពួកគេអាចនឹងដាក់អោយកីឡាករជំនាញជើងឆ្វេងទៅក្លឹបដែលចង់បានលេងក្នុងលក្ខណ្ឌខ្ចីជើងជាមុន ។

ការពិតរវាងលោក Mourinho ស្គាល់ច្បាស់ពីខ្សែប្រយុទ្ធរូបនេះកំលុងពេលរូបលោកនៅដឹកនាំនាកីឡាដ្ឋាន Old Trafford ជាមួយបំណងចង់នាំយកកីឡាករអន្តរជាតិអង់គ្លេសមកកាន់ទឹកដីទីក្រុង Rome ប្រសិនម្ចាស់ជើងឯកអង់គ្លេស២០សម័យ សម្រេចចិត្តលុបចោលកិច្ចសន្យារបស់គាត់ ឬអោយក្លឹបរបស់ខ្លួនខ្ចីជើងនោះ។
ប្រភព:BBC
វីដេអូ

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31