Close
Close
Ads: 88BOL
កូនប្រុសកីឡាករធ្លាប់ឈ្នះបាល់មាស (Ballon D’Or) ចូលរួមជាមួយ Juventus (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធ Timothy Weah របស់សហរដ្ឋអាមេរិកបានចូលរួមជាមួយ Juventus ពី Lille ក្នុងតម្លៃបិទជិតមួយ។ក្រុមយក្សអ៊ិតាលី​បានបញ្ចប់​ការផ្ទេរ​កីឡាករវ័យ ២៣ ឆ្នាំស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១០២លើកនៅលីកកំពូលបារាំងមករួមក្រុម។ Weah ជាកីឡាករសំខាន់មួយរូបដែល​បានដើរតួយ៉ាងមានឥទ្ធិពលសម្រាប់ស​ហរដ្ឋអាមេរិកនៅព្រឹត្តការណ៍ World Cup ឆ្នាំ ២០២២​ហើយបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់​ពេលជួបជាមួយ​ក្រុម Wales ក្នុងវគ្គចែកពូល។


គួរបញ្ចាក់ថាឪពុករបស់Weah គឺលោក George Weah បច្ចុប្បន្នមានតួនាទីជាប្រធានាធិបតីប្រទេសលីបេរីយ៉ាបានឈ្នះពាន Ballon d’Or ក្នុងឆ្នាំ ១៩៩៥ ខណៈពេលដែលលេងឱ្យគូប្រជែងអ៊ីតាលីរបស់ Juventus នៅពេលនោះគឺ AC Milan ។Timothy Weah កើតនៅសហរដ្ឋអាមេរិក ប៉ុន្តែ​បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ Paris St-Germain ជាកន្លែងដែលគាត់បានឈ្នះជើងឯក Ligue ១ មុនពេលផ្ទេរទៅ Celtic ក្នុង​លក្ខខណ្ឌខ្ចី​ជើង។Weah ក៍គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម Celtic ដែល​បាន​ឈ្នះ​ពាន​លីកកំពូលស្កុតឡេន និង Scottish Cup នារដូវកាល ២០១៨-២០១៩ផងដែរ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31