

ខ្សែប្រយុទ្ធ Timothy Weah របស់សហរដ្ឋអាមេរិកបានចូលរួមជាមួយ Juventus ពី Lille ក្នុងតម្លៃបិទជិតមួយ។ក្រុមយក្សអ៊ិតាលីបានបញ្ចប់ការផ្ទេរកីឡាករវ័យ ២៣ ឆ្នាំស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១០២លើកនៅលីកកំពូលបារាំងមករួមក្រុម។ Weah ជាកីឡាករសំខាន់មួយរូបដែលបានដើរតួយ៉ាងមានឥទ្ធិពលសម្រាប់សហរដ្ឋអាមេរិកនៅព្រឹត្តការណ៍ World Cup ឆ្នាំ ២០២២ហើយបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ពេលជួបជាមួយក្រុម Wales ក្នុងវគ្គចែកពូល។
គួរបញ្ចាក់ថាឪពុករបស់Weah គឺលោក George Weah បច្ចុប្បន្នមានតួនាទីជាប្រធានាធិបតីប្រទេសលីបេរីយ៉ាបានឈ្នះពាន Ballon d’Or ក្នុងឆ្នាំ ១៩៩៥ ខណៈពេលដែលលេងឱ្យគូប្រជែងអ៊ីតាលីរបស់ Juventus នៅពេលនោះគឺ AC Milan ។Timothy Weah កើតនៅសហរដ្ឋអាមេរិក ប៉ុន្តែបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ Paris St-Germain ជាកន្លែងដែលគាត់បានឈ្នះជើងឯក Ligue ១ មុនពេលផ្ទេរទៅ Celtic ក្នុងលក្ខខណ្ឌខ្ចីជើង។Weah ក៍គឺជាផ្នែកមួយនៃក្រុម Celtic ដែលបានឈ្នះពានលីកកំពូលស្កុតឡេន និង Scottish Cup នារដូវកាល ២០១៨-២០១៩ផងដែរ។
ប្រភព:BBC
វីដេអូ:


(USA)៖ ក្លឹបអធិរាជស Real Madrid បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីបានយកឈ្នះទៅលើក្រុមសេះបង្កង់ Juventus ក្នុងលទ្ធផល ១:០។ បើទោះជាក្រុមឈ្នះយ៉ាងនេះក្តី អ្នកគាំទ្រ Real Madrid បានបញ្ចេញមតិជាច្រើនសឹងតែដូចៗគ្នាទាំងបែបនេះថា ពួកគេលែងមានទំនុកចិត្តទៅលើខ្សែការពារឆ្នើម Antonio Rudiger បន្តទៀត ក្រោយរូបគេវិលត្រឡប់មកក្រុមវិញ បន្ទាប់ពីជាពីរបួស ខណៈនៅតំបន់ការពារកណ្តាលមានភាពផុយស្រួយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីឈ្នះ Juventus ! ប៉ុន្តែហ្វេន Real លែងមានទំនុកចិត្តលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible
