

Man.City សម្លឹងចង់លើកពាន EPL ជាលើកទី៥ ក្នុងរយៈពេល៦រដូវកាលចុងក្រោយបន្ទាប់ពីពួកគេបានផ្តួលក្រុមនាំមុខតារាង Arsenal នៅពាក់កណ្តាលសប្តាហ័កន្លងទៅ ខណៈក្រុមមេឃខៀវ Man.City កំពុងតែត្រៀមជួបម្ចាស់ផ្ទះ Fulham ក្នុងការប្រកួតនៅថ្ងៃអាទិត្យនេះវេលាម៉ោង៨យប់។
សម្រាប់ក្រុមFulham បច្ចុប្បន្ននេះមានសុវត្តិភាពទៅហើយទោះបីបរាជ័យជាមួយAston Villa កាលពីដើមសប្តាហ៏។
Manchester City បានឈ្នះ 13 ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Fulham គ្រប់ការប្រកួតទាំងអស់។

ជំនួប១៣ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺMan.City ផ្តួលFulham ទាំងអស់។ Man. City បានស៊ុតបញ្ចូលទីយ៉ាងហោចណាស់ ២ គ្រាប់ក្នុង ១៤ ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតទាំងអស់។ហើយអ្វីដែលសំខាន់នោះគឺ Man. City បានឈ្នះ ៧ ប្រកួតចុងក្រោយរបស់ពួកគេ (Premier League)។
១.ជម្រើស១១នាក់ដំបូងសម្រាប់Fulham
Leno; Tete, Adarabioyo, Ream, Robinson; Reed, Palhinha; James, Pereira, Solomon; Decordova-Reid
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
២.ជម្រើស១១នាក់ដំបូងសម្រាប់ Man.City
Ederson; Akanji, Dias, Laporte; Stones, Rodri; Mahrez, De Bruyne, Gundogan, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៣.លទ្ធផលទស្ស៍ទាយសម្រាប់គូទាំងពីរនេះគឺ Fulham ១:៣ Man.City
ប្រភព:Sportsmole

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible


