

ស៊ីហ្គេម: ក្រុមជម្រើសជាតិគោព្រៃកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិទីម័រខាងកើតក្នុងលទ្ធផល 4-0 នៅថ្ងៃបើកឆាកព្រឹត្តិការណ៍ស៊ីហ្គេមវិញ្ញាសារផ្នែកបុរស ។ ក្រោយចប់ការប្រកួត អំឡុងពេលធ្វើសន្និសិទ្ធិព័ត៍មានត្រូវគេប្រទះឃើញថា អ្នកការសែតជនជាតិវៀតណាមម្នាក់បានចោទជាសំណួរសួរទៅកាន់គ្រូបង្គោលលោក Keisuke Honda ថា «ហេតុអ្វីបានជាគាត់ស្លៀកពាក់បែបនេះ តើគាត់មិនបានផ្តល់ការគោរពដល់ការប្រកួតទេ?» ហើយលោក Honda ក៏បានឆ្លើយតបវិញយ៉ាងខ្លីថា «គាត់ចង់ស្លៀកពាក់បែបណា ជាការសម្រេចរបស់ចិត្តរបស់គាត់»

ប្រភព: Sokundara

ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងមើលគោលដៅបន្ទាប់របស់ពួកគេបន្ទាប់ពីការមកដល់របស់ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Florian Wirtz និងការចុះហត្ថលេខាលើកីឡាករអន្តរជាតិហុងគ្រី Milos Kerkez ដែលនិងត្រៀមឆ្លងកាត់ការពិនិត្យសុខភាព និងបង្ហាញខ្លួនជាផ្លូវការយ៉ាងយូរមុនថ្ងៃព្រហស្បត្ត៍សប្តាហ៍ក្រោយនេះហើយ។ប្រភពពីគេហទំព័រ talkSPORT បានចុះផ្សាយថាៈម្ចាស់ជើងឯក EPL មិនទាន់បញ្ចប់ការចង់បានក្នុងការនាំយកសមាជិកថ្មីនោះទេ ខណៈបច្ចុប្បន្នពួកគេត្រៀមចរចារចុះហត្ថលេខាលើប្រធានក្រុម Crystal Palace កីឡាករ Marc Guehi ម្នាក់ទៀតមករួមក្រុម ។Wirtz បានបញ្ចប់ការផ្ទេរពី Bayer Leverkusen ទៅ Premier League ក្នុងតម្លៃខ្លួន ១១៦,៥ លានផោនក្នុងកំណត់ត្រាមួយថ្លៃបំផុតរបស់អង់គ្លេស។ ស្របពេលក្រុមលោក Arne Slot បានបន្តចាយប្រាក់ប្រមាណ ៤០ លានផោននាំយក Kerkez ពី Bournemouth ជិតរួចរាល់ហើយ ខណៈ Jeremie Frimpong គឺជាគោលដៅជំនួសការចាកចេញរបស់ Trend Alexander Arnold និងខិតចូលមកបន្តបន្ទាប់ទៀតនោះ ។វាមានន័យថាការចំណាយសរុបរបស់ម្ចាស់ជើងឯក Premier League នៅរដូវក្តៅនេះត្រូវបានកំណត់រួចហើយថាអាចលើសពី ១៨៥ លានផោន […]
