Close
Sponsor ads Featured-Image
Newcastle ចង់ផ្តួលម្ចាស់ផ្ទះ Everton ជាលើកទី២ក្រោយ១០ប្រកួតក្រៅដីឈ្នះតែ១ដងគត់
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះដែលមានចំណាត់ថ្នាក់ទី១៩បាតតារាង Everton និងត្រូវបើកទ្វារកីឡាដ្ឋាន Goodision Park ទទួលភ្ញៀវ Newcastleដែលមានចំណាត់ថ្នាក់លេខ៣ សម្រាប់ការប្រកួតក្របខណ្ឌEPL នៅវេលាម៉ោង ១:៤៥នាទីរំលងអធ្រាតឈាន​ចូលថ្ងៃសុក្រ​ស្អែកនេះ។ក្រុមភ្ញៀវNewcastle កាន់តែបោះជំហ៊ានទៅមុខដើម្បីមានឪកាសលេងនៅក្របខណ្ឌChampion League វគ្គជម្រុះក្រោយលត់ Tottenham ខណៈ Everton មិនអាចរើចេញពីបាតតារាងក្រោយស្មើ Crystal Palace។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១៤ប្រកួតមិនដែលឈ្នះនៅរដូវកាលនេះក្រៅទឹកដីសម្រាប់Everton អាចនិងជះឥទ្ធិពលបន្ថែមទៀតសម្រាប់ការប្រកួតក្នុងទឹកដី នាពេលនេះ។ សម្រាប់ Everton ៥ប្រកួតចុងក្រោយគឺមិនដែលឈ្នះទេ ខណៈNewcastle ឈ្នះ៦ក្នុងចំណោម៧​ប្រកួតចុងក្រោយ។ជួបគ្នាដើមរដូវកាលនេះ Newcastle ផ្តួល Everton ១ទល់និង០។
ប៉ុន្តែ Newcastle United បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម១០ ប្រកួតចុងនៅផ្ទះ Everton ក្នុងក្របខ័ណ្ឌ Premier Leagueគឺនៅក្នុងខែមករា ឆ្នាំ២០២១។ ប៉ុន្តែ Newcastle United បានឈ្នះ ៤ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេ​ជាមួយEverton នៅ EPL។

១.៦ប្រកួតចុងក្រោយសម្រាប់Everton នៅ EPL គឺឈ្នះ១ស្មើ៣ចាញ់២
២.ជម្រើស១១នាក់ដំបូងសម្រាប់ Everton អាចនិងចូលលេង
Pickford; Patterson, Keane, Tarkowski, Mykolenko; Iwobi, Onana, Gueye, Doucoure, McNeil; Calvert-Lewin
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Newcastleអាចនិងចូលលេង
Pope; Trippier, Schar, Botman, Burn; Willock, Bruno Guimaraes, Longstaff; Murphy, Wilson, Joelinton
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-២)
៤.លទ្ធផលទស្សន័ទាយសម្រាប់គូនេះគឺ Everton 0: ២ Newcastle
ប្រភព:sportsmole & whoscored

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ)
featured image

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]

ចុចអានបន្ត
អត្ថបទទាក់ទង