

ក្រុមបាតតារាង Southampton កំពុងព្យាយាមបន្តរើខ្លួនចេញពីតំបន់កាត់ចោល ពេលធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Bournemouth សម្រាប់ការប្រកួតនៅវេលាម៉ោង១:៤៥ នាទីទាបភ្លឺឈានចូលថ្ងៃសុក្រស្អែកនេះ។ ក្រុម Southampton បានបរាជ័យក្នុងទឹកដី ១០ដងហើយនៅរដូវកាលនេះខណៈការប្រកួតចុងក្រោយគឺស្មើ Arsenal រីឯ Bournemouth ត្រូវភ្ញៀវ West Ham លត់ធ្ងន់ករ ក្នុងផ្ទះខ្លួនឯង។ទោះយ៉ាងណា Bournemouth មានប្រវត្តិឈ្នះក្រៅដី៤ដង អាចនិងស្តារមុខមាត់ឡើងវិញពេលទៅសួរសុខទុក្ខក្រុម មានមូលដ្ឋាននៅភាគខាងត្បូងឆ្នេរសមុទ្រចក្រភពអង់គ្លេសដូចគ្នា។
ជួបគ្នា៣លើកចុងក្រោយគឺSouthampton ផ្តួល Bournemouth ៣ដង និងធ្វើបានCleansheet(មិនអោយគូប្រកួតស៊ុតចូលរហូត ៣ដងជាប់គ្នាផងដែរ)
២.៦ប្រកួតចុងក្រោយរបស់Southampton នៅPremier League គឺមិនដែលឈ្នះពោលគឺស្មើ៤ចាញ់២ រីឯ Bournemouth គឺ ចាញ់៣ឈ្នះ៣។
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់Southampton
Bazunu; Maitland-Niles, Bednarek, Bella-Kotchap, Walker-Peters; Ward-Prowse, Lavia; Elyounoussi, Alcaraz, A. Armstrong; Walcott
(ទម្រង់លេងអាចនិងយកមកប្រើ៤-៤-២)
៤.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់Bournemouth
Neto; Smith, Mepham, Senesi, Kelly; Tavernier, Lerma, Rothwell, Ouattara; Billing; Solanke
៥.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Southampton ១:២ Bournemouth
(ទម្រង់លេងអាចនិងយកមកប្រើ៤-២-៣-១)
ប្រភព:whoscored & sportsmole


(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible


