Close
Sponsor ads Featured-Image
Fernandes ស្ថិតក្នុងមន្ទិលសង្ស័យ ក្នុងជំនួបទល់នឹង Spurs
ទំហំអក្សរ
តូច
ធំ

(មេនឆេស្ទឺ)៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Bruno Fernandes កំពុងមានរបួសកជើង ដែលអាចធ្វើឲ្យលោកអវត្តមានក្នុងដំណើរនៅ Premier League នាថ្ងៃព្រហស្បតិ៍ ទៅជួប Tottenham Hotspur។ នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

កីឡាករអន្តរជាតិព័រទុយហ្គាល់ វ័យ ២៨ឆ្នាំរូបនេះ បានរងរបួសនៅក្នុងតង់ដំបូង នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃអាទិត្យឈ្នះលើគូប្រជែង Brighton & Hove Albion។

លោក Ten Hag មិនបានផ្តល់ពេលវេលាជាក់លាក់នៃការវិលត្រឡប់របស់ Fernandes នោះទេ។

Fernandes គឺជាកីឡាករសំខាន់ម្នាក់ សម្រាប់បិសាចក្រហម ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងលីគ Premier League ដោយរកបាន៥គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន ៦គ្រាប់ក្នុងលីគនៅរដូវកាលនេះ៕

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
សោកស្តាយបំផុត! ខ្សែបម្រើឆ្នើម Liverpool ទទួលមរណៈភាពជាមួយប្អូនប្រុសដោយគ្រោះថ្នាក់ចរាចរណ៍(មាន១វីដេអូ)
featured image

(ពត៌មានបឋម)ពិតជាគួរអោយរន្ធត់ចិត្ត នឹង សម្តែងការសោកស្តាយខណៈកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប Diogo Jota របស់ក្រុមហង្សក្រហម Liverpool បានទទួលមរណៈភាពដ៍គួរអោយតក់ស្លុត នឹង សោកស្តាយបំផុត ដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅវ័យត្រឹមតែ ២៨ ឆ្នាំនៅប្រទេសអេស្បាញ។សោកនាដកម្មដ៏រន្ធត់សម្រាប់ក្រុមហង្សក្រហម Liverpool មួយនេះដែលបានធ្វើឱ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើល និង សង្វេគចិត្តជាខ្លាំង នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ឧបទ្ទវហេតុនេះត្រូវបានគេនិយាយថាបានកើតឡើងនៅគីឡូម៉ែត្រលេខ ៦៥ នៃចំនុច A-52 នៅជិតតំបន់ Zamora ភាគខាងជើងប្រទេសអេស្បាញខណៈរថយន្តបានធ្លាក់ចេញពីលើផ្លូវបណ្តាលឱ្យមានអគ្គីភ័យកើតឡើងធ្វើអោយរូបគេស្លាប់បាត់បង់ជីវិតតែម្តង។ប្រភពពត៌មានបានរាយការណ៍ថា Jota បានស្លាប់នៅពេលធ្វើដំណើរតាមរថយន្តជាមួយប្អូនប្រុសរបស់គាត់ក៍ទទួលមរណៈភាពដែរ គឺ Andre វ័យ២៥ឆ្នាំ ដែលជាកីឡាករបាល់ទាត់អាជីពដូចគ្នាមានវ័យអាយុ២៦ ឆ្នាំមកពីក្លឹប Penafiel(លីកលំដាប់ទីពីរ Portugal)។គួររំលឹកថា Jota ត្រូវបាន Liverpool ទិញពីក្លឹប Wolverhampton ក្នុងតម្លៃ៤០លានផោនកាលពីឆ្នាំ​២០២០ ក្រោយបង្ហាញទម្រង់លេងល្អបំផុតនៅទីនោះ។ ប្រភព:Marca&Dailystar វីដេអូ

ចុចអានបន្ត
អត្ថបទទាក់ទង