

ក្លឹបលេខ១៩បាតតារាង Nottingham Forest ដែលប្រឈមហានិភ័យខ្ពស់ក្នុងការកាត់ចេញក្រោយបរាជ័យជាមួយ Liverpool នៅពេលពួកគេត្រូវប្រឈមជាមួយ Brighton & Hove Albion សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League វេលាម៉ោង ០១: ៤៥នាទីទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនេះ។ ក្រុមNottingham Forest មានគម្លាត១ពិន្ទុប៉ុណ្ណោះពីតំបន់សុវត្ថិភាព ខណៈការប្រកួត នៅសល់៦ដងទៀត និងបញ្ចប់រដូវកាលហើយពួកគេមិនដែលឈ្នះសោះ១១ប្រកួតចុងក្រោយគឺចាញ់៨ស្មើ៣ និងរបូតគ្រាប់បាល់មិនតិចជាង២គ្រាប់ក្នុងចំណោម៨ប្រកួតសម្រាប់ការប្រកួតសរុប៩ដងនៅEPL។
សម្រាប់ Brighton ក្រោយធ្លាក់ចេញពីក្របខណ្ឌ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមលោក Steve Cooper ពោលគឺ Brighton មានកំនត់ត្រាចាញ់២ដងប៉ុណ្ណោះសម្រាប់១៣ប្រកួតចុងក្រោយពោលគឺឈ្នះ៧និងស្មើ៤។

ជំនួបរវាងក្រុមទាំងពីរគឺ
១.៦ប្រកួតចុងក្រោយសម្រាប់Nottingham Forest គឺចាញ់៥ស្មើ១ រីឯ Brightonឈ្នះ៣ចាញ់១ស្មើ២
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Nottingham Forest
Navas; Felipe, Worral, Niakhate; Williams, Freuler, Mangala, Lodi; Awoniyi, Gibbs-White, Johnson
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Brighton
Steele; Gross, Webster, Dunk, Estupinan; Caicedo, Mac Allister; March, Enciso, Mitoma; Welbeck
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Nottingham Forest ១:២ Brighton
ប្រភព:whoscored & sportsmole

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



