
ខ្សែប្រយុទ្ធ Valentin Castellanos របស់ Girona បានស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់(Hat-trick) ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះលើជើងខ្លាំង Real Madrid ដែលជាម្ចាស់ជើងឯក La Liga ក្នុលទ្ធផល៤ទល់និង២ ខណៈអ្នកចាំទីអ៊ុយក្រែន Andriy Lunin របស់ Real Madrid បានបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូង ខណៈThibaut Courtois អ្នកចាំទីដៃទី១អវត្តមានដោយសារជំងឺរលាកក្រពះ ខណៈខ្សែប្រយុទ្ធឆ្នើមជើងចាស់ Karim Benzema របួសជើង។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ២៤ឆ្នាំ Castellanos ដែលលេងក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប New York City បានបង្ហាញទម្រង់លេងដ៏ល្អ ដោយរកបាន៤គ្រាប់នៅនាទីទី១២,២៤,៤៦ និង ៦២ ។បរាជ័យនេះនាំអោយ Real Madrid មានគម្លាតពី Barcelona រហូត១១ពិន្ទុខណៈក្រុមលោក Carlo Ancelloti ត្រៀមជួបជាមួយ Manchester City ក្នុងការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ ។
Castellanos គឺជាកីឡាករដំបូងគេក្នុងរយៈពេល ៧៥ឆ្នាំ ដែលអាចស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងការប្រកួត La Liga ជាមួយក្រុម Real Madrid ពោលគឺបន្ទប់ពីនៅខែធ្នូឆ្នាំ ១៩៤៧អតីតកីឡាករOviedo គឺ Esteban Echaverria រកបាន 5 គ្រាប់ពេលប្រកួត ទល់នឹងពួកគេ។
ប្រភព:BBC
វីដេអូ:

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥] ៖ វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្ម ខណៈដែលក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលឈានមុខនៅកម្ពុជា បានប្រកាសចូលខ្លួនសហការណ៍ជាដៃគូយុទ្ធសាស្ត្រ រយៈពេលបីឆ្នាំ ជាមួយក្រុមហ៊ុន មូនតុនហ្គេម ដែលជាក្រុមហ៊ុនហ្កេមអន្តរជាតិ ដែលបង្កើត ផលិត និងចែកចាយវីដេអូហ្គេម។ ការសហការណ៍នេះ គូសបញ្ជាក់ពី ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន សែលកាត ក្នុងការជំរុញឱ្យប្រព័ន្ធអេកូអ៊ីនធឺណិត មានល្បឿនលឿន សម្រាប់កីឡាអេឡិចត្រូនិក និងអ្នកលេងហ្គេម មានសមត្ថភាពចម្រើនផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ទើតំបន់ប្រយុទ្ធពេក Man Utd មើលឃើញបេក្ខភាព៤នាក់ដែលត្រូវគិតគូនៅទីផ្សារខាងមុខ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ដោយមានមូលដ្ឋានតាំងពីឆ្នាំ ២០១៨ លើការអភិវឌ្ឍកីឡាអេឡិចត្រូនិកមក ក្រុមហ៊ុន សែលកាត បានបន្តកិច្ចខិតខំប្រឹងប្រែងរហូត ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ក្នងការបណ្តុះបណ្តាលទេពកោសល្យ និងវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងកីឡានេះ តាមរយៈដៃគូ ជាមួយអ្នកដឹកនាំក្នុងវិស័យកីឡាអេឡិចត្រូនិក ដូចជាក្រុមហ៊ុន មូនតុនហ្គេមនេះ នេះជាដើម។ កីឡាអេឡិចត្រូនិកនៅកម្ពុជានេះ […]



