Close
Featured-Image
Real Madrid ចាញ់ Girona ធ្ងន់ករ ពេលអវត្តមានកីឡាករសំខាន់២រូប (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធ Valentin Castellanos របស់ Girona បានស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់(Hat-trick) ខណៈដែល​ពួកគេបានកត់ត្រាជ័យជម្នះលើជើងខ្លាំង Real Madrid ដែលជាម្ចាស់ជើងឯក La Liga ក្នុលទ្ធផល៤ទល់និង២ ខណៈអ្នក​ចាំទីអ៊ុយក្រែន Andriy Lunin របស់ Real Madrid បានបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូង ខណៈThibaut Courtois អ្នកចាំទីដៃទី១អវត្តមានដោយសារជំងឺរលាកក្រពះ ខណៈខ្សែប្រយុទ្ធឆ្នើមជើងចាស់ Karim Benzema របួសជើង។


ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ២៤ឆ្នាំ Castellanos ដែលលេងក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប New York City បានបង្ហាញទម្រង់លេងដ៏ល្អ ដោយរកបាន៤គ្រាប់នៅនាទីទី១២,២៤,៤៦ និង ៦២ ។បរាជ័យនេះនាំអោយ Real Madrid មានគម្លាតពី Barcelona រហូត១១ពិន្ទុខណៈក្រុមលោក Carlo Ancelloti ត្រៀមជួបជាមួយ Manchester City ក្នុងការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Castellanos គឺជាកីឡាករដំបូងគេក្នុងរយៈពេល ៧៥ឆ្នាំ ដែលអាចស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងការប្រកួត La Liga ជាមួយក្រុម Real Madrid ពោលគឺបន្ទប់ពីនៅខែធ្នូឆ្នាំ ១៩៤៧អតីតកីឡាករOviedo គឺ Esteban Echaverria រកបាន 5 គ្រាប់ពេលប្រកួត ទល់នឹងពួកគេ។
ប្រភព:BBC
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម
featured image

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano

ចុចអានបន្ត
អត្ថបទទាក់ទង