

ក្រុមម្ចាស់ជើងឯកក្របខណ្ឌ Premier League គឺម្ចាស់ផ្ទះ Man. City និងត្រូវបើកទ្វារកីឡាដ្ឋាន Etihad ទទួលក្រុម ភ្ញៀវ Arsenal វេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ទី ២៧ មេសា ស្អែកនេះ។ ក្រុមរបស់លោក Pep Guardiola បានយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ៣-០ ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីចុងសប្តាហ៍មុន ស្របពេលក្រុមកាំភ្លើងធំបានទម្លាក់ពិន្ទុបន្ថែមទៀតនៅក្នុងការប្រជែងដណ្តើមពានក្នុងលទ្ធផលស្មើ ៣-៣ជាមួយក្រុម Southampton ។
Man.City មិនទាន់ស្គាល់ចាញ់១៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួត និង ក្នុងនោះ១៣ដងគឺផ្តួលគូប្រកួត ខណៈ ១០ប្រកួត ចុងក្រោយធ្វើបានCleansheet ២ដង។ ដូច្នេះវាជារឿងពិបាកមួយសម្រាប់ក្រុមភ្ញៀវដែលប្រឈមនិងក្រុមខ្លាំងក្នុងទឹកដីមួយនេះ។
សម្រាប់ ១២ ប្រកួតនៅ Etihad ក្នុងឆ្នាំ ២០២៣ គឺ Man.City ឈ្នះទាំងអស់និងស៊ុតបញ្ចូលទីយ៉ាងហោចណាស់ពីរ គ្រាប់ លើក លែងតែរកបាន១គ្រាប់ពេលផ្តួល Arsenal នៅ FA Cup ប៉ុណ្ណោះ។

សរុបមក៧ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺMan.City ផ្តួលArsenal ទាំងអស់ដែលក្នុងនោះ៦ប្រកួតនៅក្របខណ្ឌ Premier League ខណៈArsenal នាំមុខ Man.City តែ៥ពិន្ទុប៉ុណ្ណោះ។
១.៦ប្រកួតចុងក្រោយរបស់Man.City គឺ ឈ្នះទាំង៦ដង ខណៈ Arsenal ស្មើ៣ឈ្នះ២និងចាញ់១។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Ederson; Akanji, Dias, Laporte; Stones, Rodri; Mahrez, Gundogan, De Bruyne, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Ramsdale; White, Holding, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Jesus
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Man.City ៣:១ Arsenal។
ប្រភព:whoscored &sportsmole

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ […]



