
BURN x Flash បានក្លាយជាក្រុមគ្រងដំណែងជើងឯកក្នុងការប្រកួត MPL Spring Split រដូវកាលឆ្នាំ២០២៣ និងក្លាយជាក្រុមតំណាងឲ្យកម្ពុជា បន្តចូលរួមការប្រកួតថ្នាក់អន្តរជាតិ Mobile Legend Southeast Asia Cup 2023 ហៅកាត់ថា MSC 2023 ក្រោយយកឈ្នះក្រុម CFU Gaming នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។. ការប្រកួត MPL-KH Spring Split ២០២៣ រដូវកាលនេះ មានក្រុមកំពូលៗកម្ពុជា ចំនួន ៨ ក្រុម បានចូលខ្លួនមកប្រកួតប្រជែងយ៉ាងស្វិតស្វាញ ហើយក្រុម BURN x Flash បានគ្រងតំណែងជើងឯកប្រចាំរដូវកាល និងទទួលបានកៅអីចូលរួមការប្រកួតដណ្ដើមពានប្រចាំអាស៊ីអាគ្នេយ៍ MSC 2023 ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano