

បរទេស៖ លោក Roberto de Zerbi បានឆ្លើយតបទៅនឹង “ការថើបនៃការស្លាប់ [kiss of death]” ពី Wout Weghorst ដែលភ្លាមៗនោះបាននាំឱ្យ Solly March ទាត់បាល់ប៉េណាល់ទីមិនចូលដែលធ្វើឲ្យក្រុមរបស់គាត់ធ្លាក់ចេញពី FA Cup ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ វាជាការត្រឹមត្រូវក្នុងការនិយាយថា Brighton ពិតជាមិនមានសំណាងដែលមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ 1983 ដោយក្រុមនេះបានគ្រប់គ្រងបាល់ច្រើនជាង Man Utd ក្នុងរយៈពេល 120 នាទី។

ខណៈខ្លះមានការលើកលើអំពីការរំខានជាមួយនឹងភាពច្របូកច្របល់របស់ខ្សែប្រយុទ្ធ Wout Weghorst និង March ប៉ុន្តែលោក De Zerbi គ្រូបង្វឹក Brighton ក៏មិនមានការមតិអ្វីច្រើនដែរ។ អតីតអ្នកចាត់ការ Sassuolo បាននិយាយថា “វាជាបាល់ទាត់។ ខ្ញុំមិនគិតថាគាត់ [Weghorst] បានធ្វើអ្វីដែលមិនត្រឹមត្រូវទេ” ។

ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG នៅមានកីឡាករវ័យក្មេងដែលមានទេពកោសល្យបម្រុងតែម្នាក់គត់នោះគឺ Noham Kamara […]