Close
Sponsor ads Featured-Image
មកស្គាល់! គ្រូបង្វឹកបណ្តោះអាសន្ន ៥រូប មានកំនត់ត្រាដឹកនាំអាក្រក់បំផុតនៅ EPL
ទំហំអក្សរ
តូច
ធំ

Tottenham Hotspur កំពុងសម្លឹងចង់បានអ្នកចាត់ការទី៣ មកដឹកនាំក្រុមបន្ទាប់ពីពួកគេបានបញ្ចប់តំណែងលោក Cristian Stellini ពោលគឺក្រោយពីបុរសសញ្ជាតិអ៊ិតាលីរូបនេះបាននចូលមកដឹកនាំក្រុមជាបណ្តោះអាសន្ន បន្ទាប់ពីក្លឹបបណ្តេញលោក Antonio Conteចេញពីតំណែង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទោះយ៉ាងណាលទ្ធផលបរាជ័យដ៏អាម៉ាស់ក្នុងលទ្ធផល៦​ទល់និង១ នៅទឹកដី St. James Park សម្រាប់ការប្រកួតនៅ​ក្របខណ្ឌ Premier League កាលពីចុងសប្តាហ៏មុនបានធ្វើអោយក្តីសង្ឃឹមចង់ទៅលេងនៅ​ការ​ប្រកួត​ជម្រុះ UEFA Champions League នៅ​រដូវ​កាល​ក្រោយកាន់តែឃ្លាតឆ្ងាយ។

ads

ខាងក្រោមនេះជាអតីតគ្រូបង្វឹកបណ្តោះអាសន្ន៥រូបដែលមានកំនត់ត្រាដឹកនាំក្រុមទទួលលទ្ធផលអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ EPL
១.Cristian Stellini( Tottenham)
មានកំនត់ត្រាដឹកនាំស្មើ Everton និង ឈ្នះ Brighton មុនពេលចាញ់ Bournemouth និង បន្ត ចាញ់ Newcastle។

២.John Carver( Newcastle)
ក្រោយចូលដឹកនាំបណ្តោះអាសន្នបន្តពីលោក Allan Pardew ក្នុងឆ្នាំ ២០១៥ គាត់មិនអាចរកលទ្ធផលឈ្នះ និង សូម្បីតែស្មើ សម្រាប់ Newcastle បានទេ ពោលគឺចាញ់៨ប្រកួតតែម្តងដោយត្រូវបានចារទុកជាកំនត់ត្រាដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រក្លឹប។

៣.Alain Shearer(Newcastle)
ទោះបីជាធ្លាប់លេងក្នុងកម្រិតកំពូល និង ជាវីរបុរសដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ក្លឹប ប៉ុន្តែការដឹកនាំរបស់គាត់​មិនបាន ល្អដូចការលេងនោះទេ។ ជាអកុសលក្រោមការដឹកនាំរបស់អតីតខ្សែប្រយុទ្ធអង់គ្លេសរូបនេះគឺលទ្ធផល Newcastle បានធ្លាក់ពីក្របខណ្ឌ Premier League នៅឆ្នាំ២០០៩។

៤.Frank Lampard(Chelsea)
ក្រោយចូលមកដឹកនាំជាលើកទី២ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរួចមក ក្រុមតោខៀវមិនទាន់ឈ្នះទេពោលគឺចាញ់៤ដង ជាប់គ្នាតែម្តង៊។

៥.Terry Connor(Wolverhampton)
Wolves បានបញ្ចប់នៅបាតតារាងលីកក្នុងឆ្នាំ ២០១២ ខនៈលោក Connor ដឹកនាំក្រុមបាន៩ពិន្ទុប៉ុណ្ណោះក្នុង ១៣ ប្រកួត បន្ទាប់ពី​បានចូល​ដឹក​នាំ​ពីអតីតគ្រូបង្វឹក Mick McCarthy ។

ប្រភព: sportsbrief

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ)
featured image

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង