Close
Sponsor ads Featured-Image
អត្តពលិកម្នាក់បានប្រែខ្លួនពីកីឡាករហែលទឹក ក្លាយទៅជាវីរបុរសជួយសង្គ្រោះមនុស្សវិញ
ទំហំអក្សរ
តូច
ធំ

បរទេស៖ នៅក្នុងឆ្នាំ 1976 លោក Shavarsh Karapetyan ដែលជាអត្តពលិកហែលទឹកអូឡាំពិក ជនជាតិអាមេនី អំឡុងពេលដែលគាត់រត់ចំណាយ 12 ម៉ាយ (19គីឡូម៉ែត្រ) គាត់បានឃើញឡានក្រុងមួយបានលិចចូលទឹក ។ ឡានក្រុងនោះបានលិចក្នុងជម្រៅដល់ទៅ 80 ហ្វីត (5ម៉ែត្រ) ទៅហើយ ពេលដែល Karapetyan បានឃើញឡានក្រុងនោះ ហើយភ្លាមៗគាត់គ៏បានច្រមុចទៅកាន់ឡានក្រុងតែម្តង ទោះបីជាគាត់​មើលមិនឃើញអ្វីក៏ដោយ ក៏គាត់នៅតែព្យាយាមទាត់បំបែកកញ្ជក់នៅខាងក្រោយឡាន ធ្វើឱ្យខ្លួនគាត់រងរបួសខ្លួនឯងះអំឡុងពេលជួយសង្គ្រោះនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

The Champion Swimmer Who Saved More Than 20 Lives | Mental Floss

ads

គាត់​បាន​បន្ត​ជួយ​សង្គ្រោះ​មនុស្សសរុបចំនួន ២០​នាក់​ដែលបាន​ជាប់​ក្នុង​រថយន្ត​ក្រុង ដោយ​ក្នុងម្នាក់ចំណាយពេល​រាប់​ម៉ោង។ បន្ទាប់ហេតុការណ៍នោះបានធ្វើឲ្យគាត់ត្រូវចំណាយពេលដល់ទៅ 45 ថ្ងៃ ដើម្បីព្យាបាល់ និងក្រោយមកគាត់ក៏បានកើតជំងឺ រលាកសួត និងការខូចខាតសួត ដែលបានធ្វើឲ្យគាត់សម្រេចចិត្តបញ្ចប់អាជីពជាអត្តពលិករបស់គាត់។ អស់រយៈពេលជាច្រើនឆ្នាំ រឿងរាវរបស់គាត់មិនត្រូវបានគេដឹងលឺឡើយ រហូតដល់អត្ថបទមួយអំពីព្រឹត្តិការណ៍កំណត់អត្តសញ្ញាណគាត់ក្នុងឆ្នាំ 1982 ។ នៅឆ្នាំ 1985 គាត់បានល្បីម្តងទៀតដោយសារតែហេតុការណ៍ឆេះអាគារមួយកន្លែង ដោយគាត់សម្រុកចូលក្នុងអាគារដែលកំពុងឆាបឆេះ ហើយជួយសង្គ្រោះមនុស្សដែលបានជាប់នៅខាងក្នុងម្តងមួយៗ រហូតដល់គាត់ដួលសន្លប់។ . គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ម្ដង​ទៀត​ដោយ​មាន​ការ​រលាក​ធ្ងន់ធ្ងរលើខ្លួន និង​ខូច​សួតតែម្តង។

Topics
អត្ថបទទាក់ទង