

ក្រុមមាន់ខ្នាយមាស Tottenham មានបំណងចង់បន្តក្តីសង្ឃឹមបានទៅលេងកៅអីវគ្គជម្រុះក្របខណ្ឌ Champions League សម្រាប់ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ សារិកាព្រៃNewcastle United នៅកីឡដ្ឋាន St James’ Park ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យនេះវេលាម៉ោង១០យប់។ទោះយ៉ាងណា Tottenham ដែលមិនទាន់មានគ្រូបង្គោលនៅឡើយ បានរងលទ្ធផលបរាជ័យ ចាញ់ក្រុម Bournemouth ក្នុងលទ្ធផល ៣-២កាលពីចុងសប្តាហ៍មុន ខណៈដែលក្រុមម្ចាស់Newcastle ដែលមានបំណងចង់លេងនៅពានទ្វីបអឺរ៉ុបជាលើកដំបូងក្រោយខកខានជាច្រើនឆ្នាំ។ទោះយ៉ាងណា Newcastle បានរងបរាជ័យចាញ់ Aston Villa ៣-0 កាលពីសប្តាហ៏មុន។
Tottenhamឈ្នះ២លើកនិងមិនគិតចាប់តាំងពីខែមករាមកនោះទេគឺ ៦លើកគ្រប់ក្របខណ្ឌប្រកួតក្រៅទឹកដីចុងក្រោយ Tottenham ចាញ់ ៤ និងស្មើ ២ ។
Newcastle ធ្លាប់ផ្តួលTottenham ក្នុងលទ្ធផល២ទល់និង១កាលពីខែតុលា២០២២និងបានបញ្ចប់ការប្រកួតដែលមិនឈ្នះចំនួន ៥ ប្រកួតជាមួយ Spurs ។
១.៦ប្រកួតចុងក្រោយរបស់ Newcastle គឺឈ្នះ៥ ចាញ់១ ខណៈ Tottenham ស្មើ៣ឈ្នះ២ចាញ់១
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Newcastle
Pope; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Willock; Almiron, Wilson, Joelinton
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣ )
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Tottenham
Lloris; Porro, Romero, Dier, Perisic; Kulusevski, Hojbjerg, Skipp, Danjuma; Kane, Son
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Newcastle ៣:១ Tottenham
ប្រភព:Sportsmole vs Whoscored


(អេស៉្បាញ)៖ លោក Xabi Alonso គ្រូបង្វឹកក្លឹបអធិរាជស Real Madrid បានថ្លែងថា សហព័ន្ធបាល់ទាត់ FIFA បានកំពុងស៊ើបអង្កេតលើករណីខ្សែការពារកណ្តាលរបស់ខ្លួនគឺ Antonio Rudiger ដោយរូបគេបានរងការរើសអើងជាតិសាសន៍ក្នុងពាន FIFA Club World Cup ឆ្នាំ ២០២៥ នេះនៅសហរដ្ឋអាមេរិក។ ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Rudiger រងនូវការម៉ាក់ងាយជាតិសាសន៍ នៅក្រោយកញ្ចែរបញ្ចប់ការប្រកួត ដែល Real Madrid បានយកឈ្នះ Pachuca មកពីមិចស៊ិក ៣:១ កាលពីរាត្រីថ្ងៃអាទិត្យ។ អតីតកីឡាករ Chelsea បានប៉ះទង្គិចគ្នាជាមួយ Gustavo Cabral។ ជាមួយគ្នានេះ Rudiger បានទូលពិតប្រាប់អាជ្ញាកណ្តាល Ramon Abatti Abel ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះគាត់ ដែលមិនប្រាកដទេថា កាយវិការមិនសមរម្យទាំងនេះកើតចេញពីអ្នកគាំទ្រ ឬក៏គូប្រកួតរបស់ខ្លួន។ ប្រសិនបើរកឃើញមានករណីនេះកើតឡើងមែន FIFA មានគោលការណ៍ ៣យ៉ាង ពោលគឺ ដកការប្រកួត ១លើក, […]



