Close
Sponsor ads Featured-Image
Mahrez ធ្វើបាន Hat-trick ផ្តួល Sheffield Utd ជួយ Man.City ទៅវគ្គផ្តាច់ព្រ័ត្រ FA Cup (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Riyad Mahrez បានក្លាយជាកីឡាករតែម្នាក់គត់ដែលធ្វើបានHat-trick (៣គ្រាប់)ខណៈ Man.City បានផ្តួលគូប្រជែងមកពី​ក្របខណ្ឌ Champion shipគឺ Sheffield Utd ក្នុងលទ្ធផល ៣ទល់និង០ សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៏ ទី២២ មេសា ២០២៣ នៅកីឡដ្ឋាន Wembley។ការប្រកួតដំបូងនៅតង់ទី១មានភាពតានតឹង រវាងក្រុមទាំងពីរដែលមានឪកាសវាយសម្រុកដូចគ្នា ទោះយ៉ាងណានៅ​នាទីទី៤៣មុនបញ្ចប់តង់ទី១ខ្សែបម្រើអន្តរជាតិអាល់ហ្សេរីមានឪកាសវាយបំបែកពងមាន់ដោយរកគ្រាប់បាល់ពិន័យ១១ម៉ែត្រនៅនាទីទី៤៣មុន បញ្ចប់​ការប្រកួតតង់ទី១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Mahrez ដដែលបានបន្តរកបានគ្រាប់បាល់នៅតង់ទី២ដោយអូសបាល់ជិតពាក់កណ្តាលតារាងសំដៅ​ស៊ុតបញ្ចូលទី​ដោយ​ខ្លួនឯងនៅនាទីទី៦១។ ខ្សែបម្រើវ័យ៣២ឆ្នាំរូបនេះមានឪកាសរកបានគ្រាប់បាល់ទី៣យ៉ាងល្អបន្ថែមទៀត ក្រោយពីខ្សែបម្រើ Jack Grealish បញ្ចូនបាល់ពីស្លាបខាងឆ្វេងចូលមកតំបន់កណ្តាល។

ads

លទ្ធផលនេះបានធ្វើអោយក្រុមលោក Pep Guardiola កក់កៅអីវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំមើលលទ្ធផលរវាង Man.Utd និងត្រូវជួបប្រកួត ជាមួយ Brighton នៅរាត្រីថ្ងៃអាទិត្យនេះ។
ប្រភព:Sportsmole
វីដេអូ:

អត្ថបទទាក់ទង