Close
Featured-Image
Chelsea បន្តបង្កើនឪកាសចម្រាញ់យកបេក្ខភាពគ្រូបង្វឹក២រូបចុងក្រោយ
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការក្រុម Burnley និងជាអតីតខ្សែការពារ Man.City លោក Kompany ព្រមទាំងអតីតគ្រូបង្វឹក Tottenham និង PSG លោក Mauricio Pochettino កំពុងត្រូវបានក្រុមតោខៀវ Chelsea ធ្វើការពិចារណានិងសម្រាំងឈ្មោះជាចុង ក្រោយ ដើម្ បីយកមកដឹកនាំ ។ទោះយ៉ាងណា អតីតគ្រូបង្វឹកក្រុម Bayern Munich លោក Julian Naglesmann មិនត្រូវបានដាក់បញ្ចូល ឈ្មោះក្នុងនាមបេក្ខភាពចូលមកដឹកនាំនៅកីឡាដ្ឋានStamford Bridge ទៀតទេក្រោយពីមានប្រតិកម្មពីមតិភាគច្រើន ស្របពេល លោកFrank Lampard កំពុងបន្តដឹកនាំក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់បញ្ចប់រដូវកាលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរបញ្ជាក់ថាអតីតប្រធានក្រុម Man. City លោក Kompany សញ្ជាតិបែលហ្សិក បានដឹកនាំក្រុម Burnley ឱ្យឡើងពីក្របខ័ណ្ឌ Championship ក្នុងឆ្នាំដំបូងរបស់គាត់ដែលចូលទៅដឹកនាំនៅទឹកដី Turf Moor ។បុរសវ័យ៣៧ ឆ្នាំរូបនេះក៏ធ្លាប់់មានបទ​ពិសោធន៏​​ដឹកនាំក្លឹប Anderlecht នៅស្រុកកំណើត ចន្លោះឆ្នាំ២០១៩-២០២២ផងដែរ។

រីឯលោកPochettino សញ្ជាតិអាហ្សង់ទីន វ័យ ៥១ ឆ្នាំត្រូវបានទទួលស្គាល់ថាជាគ្រូបង្វឹកមានទេពកោសល្យក្រោយដឹកនាំ Tottenham បាន៥ឆ្នាំនិងជាគូប្រជែងរួមទីក្រុងឡុងដ៏របស់ Chelsea ព្រមទាំងធ្លាប់ដឹកនាំ Tottenham ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ ២០១៩ ។
ប្រភព:BBC

អត្ថបទទាក់ទង