Arsenal សម្លឹងចង់បង្កើនគម្លាត ៧ ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League នៅពេលដែលពួកគេស្វាគមន៍ក្រុមបាតតារាង Southampton នៅកីឡដ្ឋានEmirates នៅវេលាទាបភ្លឺឈានចូលថ្ងៃសៅរ៏ស្អែកនេះ ។ក្រុមលោក Mikel Arteta រកបានត្រឹមតែ២ពិន្ទុពីការប្រកួត២លើកចុងក្រោយដែលធ្វើអោយក្រុម ចំណាត់ថ្នាក់លេខ ២ Man. City មានគម្លាតត្រឹម ៤ ពិន្ទុជាមួយនឹង១ ប្រកួតក្នុងដៃ ខណៈ Southampton ឈរនៅបាតតារាងដោយត្រូវការ៤ពិន្ទុដើម្បីងើបចេញ។
រវាងគូប្រជែងគឺក្រុមការពារតំណែងជើងឯកជាម្ចាស់ផ្ទះ Man.City និងត្រូវជួបគ្នាជាមួយភ្ញៀវ Arsenal នៅថ្ងៃពុធទី២៦សប្តាហ៏ ក្រោយដែលអាចនិយាយបានថាជាការសម្រេចពីជោគវាសនាក្រុមណាមួយនិងគ្រងជើងឯក។
Arsenal មានបំណងចង់ឈ្នះពានរង្វាន់ Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៤ ខណៈរដូវកាលនេះ Arsenal មានកំនត់ត្រាល្អបំផុតទី២ ក្នុងលីកដោយរកបាន៣៨ពិន្ទុពីការប្រកួត១៥ដងក្នុងផ្ទះ។សម្រាប់ Southampton រកបានតែ១៣ពិន្ទុប៉ុណ្ណោះសម្រាប់ការប្រកួតក្រៅផ្ទះ និងឈ្នះ៤ដងដោយក្នុងនោះធ្លាប់ផ្តួលម្ចាស់ផ្ទះ Chelsea នៅពាក់កណ្តាលខែកុម្ភៈ មុនពេលប្រកួតស្មើជាមួយ Man. United នៅ Old Trafford នាថ្ងៃទី ១២ ខែមីនា។
ជួបគ្នា១៩ប្រកួតក្នុងផ្ទះចុងក្រោយគឺ Arsenal ធ្លាប់ឈ្នះ Southampton រហូតដល់ទៅ១៧ដង
១.៦ប្រកួតនៅPremier League Arsenal ទទួលបានជ័យជំនះ៤ដងនិងស្មើ២ ខណៈ Southampton ស្មើ២និងចាញ់៤ដង។
២.ជម្រើស១១នាក់សំរាប់ Arsenal អាចនិងចូលលេង
Ramsdale; White, Holding, Gabriel, Zinchenko; Xhaka, Thomas, Odegaard; Martinelli, Jesus, Saka
(ទម្រង់លេងអាចនិងប្រើប្រាស់សម្រាប់ Arsenal គឺ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Southampton
Bazunu; Perraud, Bednarek, Bella-Kotchap, Walker-Peters; Djenepo, Ward-Prowse, Lavia, Sulemana; Alcaraz, Onuachu
(ទម្រង់លេងអាចនិងប្រើប្រាស់សម្រាប់ Southampton គឺ ៤-៤-២)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Arsenal ៣ : ១ Southampton
ប្រភព:Sportsmole & whoscored

បរទេស៖ យោងតាមអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែការពារក្រុមមេឃខៀវ Manchester City គឺកីឡាករ Joao Cancelo ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានឆ្លងកាត់រដូវកាលដ៏លំបាកមួយដែលបានចំណាយមួយមួយរយៈ បន្ទាប់ពីត្រូវបានខ្ចីជើងទៅឲ្យក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងខែមករាកន្លងទៅ ក្រោយបាត់បង់តំណែងក្នុងជម្រើសដំបូងនៅ Man City។ កីឡាករ Joao Cancelo បានជួយក្រុម Bayern ឈ្នះជើងឯក Bundesliga លើកទី ១១ ជាប់ៗគ្នា។ ក្លឹប Bayern មានជម្រើសក្នុងការធ្វើកិច្ចសន្យាខ្ចីជើង Cancelo ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៦១លានផោន ខណៈនេះ Cancelo ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ដោយ Manchester City លេងបានល្អទាំងខ្សែការពារឆ្វេង និងខ្សែការពារស្តាំ។ អ្នកជំនាញការផ្ទេរលោក Romano ឥឡូវនេះគាត់បានបញ្ជាក់ថាក្រុមកាំភ្លើងធំបានធ្វើការទំនាក់ទំនងលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់! ព្រំ សំណាង អញ្ជើញអ្នកប្រដាល់មីយាន់ម៉ា […]



