Close
Sponsor ads Featured-Image
Arsenal ចង់បង្កើនគម្លាតពី Man.City ពេលទទួលក្រុមបាតតារាង Southampton
ទំហំអក្សរ
តូច
ធំ

Arsenal សម្លឹងចង់បង្កើនគម្លាត ៧ ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League នៅពេលដែលពួកគេស្វាគមន៍​ក្រុមបាតតារាង Southampton នៅកីឡដ្ឋានEmirates នៅវេលាទាបភ្លឺឈានចូលថ្ងៃសៅរ៏ស្អែកនេះ ។ក្រុមលោក Mikel Arteta រកបានត្រឹមតែ២ពិន្ទុពីការប្រកួត២លើកចុងក្រោយដែលធ្វើអោយក្រុម ចំណាត់ថ្នាក់លេខ ២ Man. City មាន​គម្លាតត្រឹម ៤ ពិន្ទុជាមួយនឹង១ ប្រកួតក្នុងដៃ ខណៈ Southampton ឈរនៅបាតតារាងដោយត្រូវការ៤ពិន្ទុដើម្បីងើបចេញ។
រវាងគូប្រជែងគឺក្រុមការពារតំណែងជើងឯកជាម្ចាស់ផ្ទះ Man.City និងត្រូវជួបគ្នាជាមួយភ្ញៀវ Arsenal នៅថ្ងៃពុធទី២៦​សប្តាហ៏ ក្រោយដែលអាចនិយាយបាន​ថាជាការ​សម្រេចពីជោគវាសនាក្រុមណាមួយនិងគ្រងជើងឯក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal មានបំណងចង់ឈ្នះពានរង្វាន់ Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៤ ខណៈរដូវកាលនេះ Arsenal មានកំនត់ត្រាល្អបំផុតទី២ ក្នុងលីកដោយរកបាន៣៨ពិន្ទុពីការប្រកួត១៥ដងក្នុងផ្ទះ។សម្រាប់ Southampton រកបានតែ១៣​ពិន្ទុប៉ុណ្ណោះសម្រាប់ការប្រកួតក្រៅផ្ទះ និងឈ្នះ៤ដងដោយក្នុងនោះធ្លាប់ផ្តួលម្ចាស់ផ្ទះ Chelsea នៅពាក់កណ្តាលខែកុម្ភៈ មុន​ពេលប្រកួតស្មើជាមួយ Man. United នៅ Old Trafford នាថ្ងៃទី ១២ ខែមីនា។

ads

ជួបគ្នា១៩ប្រកួតក្នុងផ្ទះចុងក្រោយគឺ Arsenal ធ្លាប់ឈ្នះ Southampton រហូតដល់ទៅ១៧ដង
១.៦ប្រកួតនៅPremier League Arsenal ទទួលបានជ័យជំនះ៤ដងនិងស្មើ២ ខណៈ Southampton ស្មើ២និងចាញ់៤ដង។

២.ជម្រើស១១នាក់សំរាប់ Arsenal អាចនិងចូលលេង
Ramsdale; White, Holding, Gabriel, Zinchenko; Xhaka, Thomas, Odegaard; Martinelli, Jesus, Saka
(ទម្រង់លេងអាចនិងប្រើប្រាស់សម្រាប់ Arsenal គឺ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Southampton
Bazunu; Perraud, Bednarek, Bella-Kotchap, Walker-Peters; Djenepo, Ward-Prowse, Lavia, Sulemana; Alcaraz, Onuachu
(ទម្រង់លេងអាចនិងប្រើប្រាស់សម្រាប់ Southampton គឺ ៤-៤-២)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Arsenal ៣ : ១ Southampton
ប្រភព:Sportsmole & whoscored

អត្ថបទទាក់ទង