
ក្រុមការពារតំណែងជើងឯកបារាំង PSG កំពុងសម្លឹងចង់ឈ្នះការប្រកួតលីកកំពូលក្នុងស្រុកតែ៣លើកចុងក្រោយជាប់គ្នាប៉ុណ្ណោះ នោះពួកគេនិងអាចការពារតំណែងបានហើយខណៈក្រុមនិងត្រូវធ្វើដំណើរទៅជួបក្រុម បាតតារាង Angers នៅយប់ថ្ងៃសុក្រឈាន ចូលថ្ងៃសៅរ៍ វេលាម៉ោង២ទាបភ្លឺ។
PSG បច្ចុប្បន្នមាន៨ពិន្ទុដាច់ពីក្រុមចំណាត់ថ្នាក់លេខ ២ Marseille ខណៈAngers ស្ថិតនៅបាតតារាងតែម្តង។
សម្រាប់ ក្រុមAngers ដែលនឹងត្រូវធ្លាក់ទៅលេងនៅលីកលំដាប់ទីពីរដោយស្វ័យប្រវត្តិនៅ រដូវកាលក្រោយ ទៅហើយ នោះក្រោមការដឹកនាំរបស់ លោកAlexandre Dujeux ពួកគេទទួលបានជ័យជំនះ តែបីដងប៉ុណ្ណោះ ពីការប្រកួតចំនួន ៣១ពោលគឺស្មើ ៥ និងចាញ់ ២៣។
សម្រាប់ PSG ក្រោយ ចាញ់Rennes និង Lyon ពួកគេបានយកឈ្នះ Nice និង Lensវិញ។
លទ្ធផលជួបគ្នា៦ប្រកួតចុងក្រោយAngersមិនដែលឈ្នះPSG រឺ ស្មើទេ។
១.Angers ៦ប្រកួតចុងក្រោយគឺចាញ់៤ស្មើ១ និង ឈ្នះ១ ខណៈ PSG ចាញ់២ឈ្នះ៤ ហើយការប្រកួតជួបគ្នាលើកដំបូង នៅរដូវកាលនេះ PSG ២:០ Angers។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Bernardoni; Rao-Lisoa, Valery, Bamba, Ghoulam, Kalumba; Bahoya, Mendy, Hunou; Abdelli, Niane
ទម្រង់លេងAngersអាចនិងយកមកប្រើប្រាស់ (៣-៥-២)
៣.ជម្រើស១១នាក់ដំបូងងអាចនិងចូលលេង
Donnarumma; Marquinhos, Ramos, Danilo; Hakimi, Soler, Ruiz, Vitinha, Mendes; Messi, Mbappe
ទម្រង់លេងអាចនិងយកមកប្រើប្រាស់
ទម្រង់លេងPSGអាចនិងយកមកប្រើប្រាស់ (៣-៥-២)
លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Angers 0: ៣ PSG
ប្រភព: Sportsmole &whoscored

បរទេស៖ លោក Arsene Wenger ដែលជាប្រធានអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA បានស្នើឱ្យមានការកែប្រែច្បាប់ក្រៅល្បែង (Offside) តាមរយៈការយកត្រឹមតែដងខ្លួនប៉ុណ្ណោះ។ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានស្នើឱ្យមានចាប់ offside ត្រឹមតែដងខ្លួន ដោយមិនគិតទៅលើផ្នែកផ្សេងនៃរាងកាយឡើយ មានន័យថា ឱ្យតែដងខ្លួនស្ថិតនៅលើបន្ទាត់ដូចគ្នារវាងខ្សែប្រយុទ្ធ និងការពារ គឺពុំមានការចាប់ offside ដូចមុនទៀតនោះឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ គ្រូតា Arsene Wenger ស្នើឲ្យកែប្រែច្បាប់ Offside ថ្មី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ផងដែរថា ការចាប់ Offside ច្បាស់ៗនាពេលបច្ចុប្បន្ននេះ សូម្បីតែចុងជើង និងម្រាមដៃ គឺភាគច្រើនត្រូវបានផ្តល់ដោយ VAR។ បុរសសញ្ជាតិបារាំងលោក Wenger ក៏បានបញ្ជាក់បន្ថែមថា ប្រព័ន្ធថ្មីនេះបានកំពុងប្រើប្រាស់សាកល្បង ក្នុងការប្រកួតកម្រិតយុវជននៅប្រទេសអ៉ីតាលី និងនៅតំបន់ផ្សេងទៀតជាបន្តបន្ទាប់ មុនឈានដល់ការសម្រេចចុងក្រោយ អាចដល់ឆ្នាំ២០២៦៕ ប្រភព៖ BBC



