Roma ចង់បន្តភាពខ្លាំងរបស់ខ្លួនឆ្លើយតបភ្ញៀវ Feyenoord វគ្គ ១/៤ Europa League

Published 3 years ago
698 Views
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញនៅទីក្រុង Rotterdam កាលពីសប្តាហ៍មុន ក្រុម Roma និងត្រូវធ្វើការប្រកួតក្របខណ្ឌ Europa League វគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយក្រុម Feyenoord នៅវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃសុក្រស្អែកនេះ នៅកីឡដ្ឋាន Stadio Olimpico ។
R

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រុមFeyenoord ហាក់មានប្រៀបក្រោយនាំមុខ១:0 នៅទឹកដីរបស់ខ្លួនក្នុងការទម្លាក់ក្រុមជើងឯក Europa Conference League ប៉ុន្តែទោះយ៉ាងណាក្រុមដែលដឹកនាំដោយគ្រូបង្វឹកឆ្នើម លោក Jose Mourinho ដែលកំពុងឡើងជើង ក្រោយ ឈ្នះ៣ប្រកួតជាប់ៗគ្នានៅ ក្របខ័ណ្ឌ Serie និងត្រៀមទទួលFeyenoord ដោយពេញចិត្ត។

Roma ធ្វើបានល្អសម្រាប់ការប្រកួត២០លើកចុងក្រោយក្នុងទឹកដី គឺធ្លាប់ចាញ់ ក្នុងវគ្គចែកពូលជាមួយនឹងក្រុម Real Betis តែម្តងគត់ ខណៈFeyenoord បានចាញ់៦ ប្រកួតក្នុងចំណោមការប្រកួត ៩លើកចុងក្រោយ ក្នុងប្រទេសអ៊ីតាលី ហើយការចាញ់ចុក្រោយគឺជាមួយ Lazio ក្នុងវគ្គចែកពូល Europa League រដូវកាលនេះ ខណៈការឈ្នះចុងក្រោយវិញគឺ នៅឆ្នាំ ២០២២។

១.៦ប្រកួតចុងក្រោយរបស់Roma នៅក្របខណ្ឌ Europa League គឺឈ្នះ៣ ចាញ់២ និងស្មើ១ ខណៈFeyenoord ឈ្នះ៣ស្មើ២និងចាញ់ ១។
២.ជម្រើស១១នាក់សម្រាប់ Roma អាចនិងចូលលេង
Patricio; Mancini, Smalling, Ibanez; Zalewski, Matic, Wijnaldum, Spinazzola; Pellegrini, Dybala; Abraham
(ទម្រង់លេងRomaអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៣.ជម្រើស១១នាក់សម្រាប់ Feynoord អាចនិងចូលលេង
Bijlow; Geertruida, Trauner, Hancko, Hartman; Kokcu, Wieffer, Szymanski; Jahanbakhsh, Gimenez, Idrissi
(ទម្រង់លេងFeyenoordអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Roma ១: 0 Feyenoord
ប្រភព:sportsmole &whoscored

Article Tags
Related Articles