
បរទេស៖ ខ្សែប្រយុទ្ធឆ្នើមទាំងពីរនាក់គឺ Leroy Sane និង Sadio Mane បានប៉ះទង្គិចគ្នាជាខ្លាំងដល់ថ្នាក់មានជាអំពើហឹង្សាដោយ Mane បានវាយទៅលើ Sane មួយដៃចំមាត់ ក្នុងការប្រកួតជើងទីមួយនៃពានរង្វាន់ UEFA Champions League ដោយ Man City បានយកឈ្នះដោយលទ្ធផល 3-0 ។ យ៉ាងណាមិញការប្រកួតយប់មិញដែលបញ្ចប់ទៅដោយលទ្ធផល 1-1 ខណ: Bayern Munich ត្រូវបានហាល់អាវត្រឹមវគ្គ៨ក្រុមចុងក្រោយ គ្រូបង្វឹកលោក Thomas Tuchel បានធ្វើរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយដែលគាត់បានធ្វើការផ្លាស់ប្តូរ Leroy Sane ដោយចូលជំនួសដោយ Mane វិញ ដែលអាចជាគម្រោងការរបស់គាត់ ធ្វើឲ្យខ្សែប្រយុទ្ធទាំងនាក់នេះមានការផ្សះផ្សារគ្នាវិញផងដែរ។
ទស្សនាវិដេអូខាងក្រោម:
Sane ↪️
Mane ↩️👀👀👀 pic.twitter.com/hHMXg5EbVP
— LiveScore (@livescore) April 19, 2023

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



