Close
Ads: 88BOL
Featured-Image
ប្រធានក្រុម Chelsea រិះគន់ម្ចាស់ក្លឹបក្រោយ Chelsea ធ្លាក់ចុះដល់ចំណុចលំបាកខ្លាំង
ទំហំអក្សរ
តូច
ធំ

Thiago Silva បានបញ្ចេញមតិរិះគន់ម្ចាស់ក្លឹបតោខៀវ Chelsea បន្ទាប់ពីក្លឹបទទួលលទ្ធផលមិនបានល្អទេ ប៉ុន្តែ Chelsea បានស៊ូទ្រាំនឹងទទួលលទ្ធផលដ៏លំបាកមិនធ្លាប់មានគិត្រឹមរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ។ កីឡាករវ័យ ៣៨ ឆ្នាំរូបនេះមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៤ ប៉ុន្តែ Silva បានដើរតួនាទីដ៏សំខាន់ដើម្បីជួយក្រុមមិនថា ទាំងក្នុង និងក្រៅទីលានសម្រាប់ Chelsea ចាប់តាំងពីឆ្នាំ ២០១៩ ក្រោយ បង្ហាញខ្លួនបាន ១១១ប្រកួត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

កាពីតែនក្រុមនិងជាខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីលបានរិះគន់ថាប្រធានក្លឹបសញ្ជាតិអាមេរិករូបនេះបានបោះជំហ៊ានដឹកនាំក្លឹបមិនបានត្រឹមត្រូវឡើយ និងមិនត្រូវ បន្ទោសគ្រូបង្វឹកជាដាច់ខាតពោលគឺកីឡាករខ្លួនឯងជាអ្នកទទួលខុសត្រូវ ។ពោលបើទោះបី ជាក្រុម បានចំណាយប្រាក់រហូតដល់ទៅជាង៦០០លានផោន ក្រោយពីរូបលោកចូលមកជំនួសតំណែងលោក Roman Abramovich នៅចុងខែឧសភាឆ្នាំមុនក៏ដោយ។ Chelsea ក៏បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារដោយចាញ់ក្រុម Real Madrid ក្នុងលទ្ធផលសរុប ៤-០ ត្រឹមវគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ។

ទន្ទឹមនឹងនេះ Chelsea កំពុងឈរនៅលេខរៀងទី ១១ ក្នុងតារាង Premier League និងតម្រូវការចាំបាច់អោយលោក Frank Lampard ត្រូវការឈ្នះរាល់ការប្រកួតដែលនៅសល់ចំនួន ៧លើក ដើម្បីមានឱកាសលេងនៅក្របខណ្ឌ Europa Conference League ។ជាមួយគ្នានេះដេរ Chelsea ចាំបាច់បំផុតត្រូវចុះហត្ថលេខានាំយកខ្សែប្រយុទ្ធកណ្តាលម្នាក់ទៀតមករួមរួម ក្រោយពីខ្សត់គ្រាប់បាល់ ដោយរកបានតែ១គ្រាប់ពីការប្រកួត៦លើកចុងក្រោយ។
ប្រភព: Sportsmole

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: ជំនួបរវាងក្រុមភូមិផងរបង Tottenham ទល់និងអ្នកជិតខាង Arsenal
featured image

ព្រឹត្តិការណ៍សំខាន់នៃក្របខ័ណ្ឌ Premier League ចុងសប្តាហ៍នេះកើតឡើងពីកីឡដ្ឋាន Tottenham Hotspur ដឹកនាំដោយលោក Ange Postecoglou និងត្រូវត្រៀមទទួលស្វាគមន៏ក្រុមគូប្រជែងរួមទីក្រុងឡុងដ៏គឺកាំភ្លើងធំ Arsenal សម្រាប់ការប្រកួតសប្តាហ៍ទី ៤នៅវេលាម៉ោង៨យប់ថ្ងៃអាទិត្យនេះ។សម្រាប់ Tottenham ៣ប្រកួតដំបូងនៅរដូវកាលថ្មីគឺស្មើ១ឈ្នះ១និងចាញ់១ ខណៈ Arsenal ធ្វើបានល្អជាងពោលគឺស្មើ១និងឈ្នះ២។បច្ចុប្បន្នម្ចាស់ផ្ទះឈរនៅលេខរៀងទី១៣ ខណៈ Arsenal ឈរនៅលេខរៀងទី៦។ ១.ប្រវត្តិជួបគ្នា ជួបគ្នា៥ដងចុងក្រោយ Arsenal ឈ្នះ៣ស្មើ១ និងចាញ់១ ខណៈជួបគ្នាចុងក្រោយបង្អស់នៅចុងខែមេសា​២០២៤ Arsenal បានយកឈ្នះក្នុងលទ្ធផល ៣ទល់និង២ក្នុងនាមជាភ្ញៀវ។អត្ថបទកំពុងចាប់អារម្មណ៍៖ Predition: Barcelona និងរកឃើញជ័យជំនះលើកទី៥ ពេលលើកទ័ពសួរសុខទុក្ខ Girona បានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ២.ពត៌មានក្រុមTottenham(ម្ចាស់ផ្ទះ) Richarlison អវត្តមានសម្រាប់ក្រុម Tottenham ដោយសាររបួសក្នុងការហ្វឹកហាត់ខណៈ Dominic Solanke និងបន្តជាប់ជម្រើសដំបូង បន្ទាប់ពីការប្រកួតទល់ Newcastle។ Son Heung-Min និងចូលលេង […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 4 4 0 0 11 3 +8 12
    2 Liverpool 4 3 0 1 7 1 +6 9
    3 Aston Villa 4 3 0 1 7 6 +1 9
    4 Brighton & Hov… 4 2 2 0 6 2 +4 8
    5 Nottingham Forest 4 2 2 0 4 2 +2 8
    6 Arsenal 3 2 1 0 5 1 +4 7
    7 Chelsea 4 2 1 1 8 5 +3 7
    8 Newcastle United 3 2 1 0 4 2 +2 7
    9 Brentford 4 2 0 2 6 6 +0 6
    10 Manchester United 4 2 0 2 5 5 +0 6
    11 AFC Bournemouth 4 1 2 1 5 5 +0 5
    12 Fulham 4 1 2 1 4 4 +0 5
    13 Tottenham Hotspur 3 1 1 1 6 3 +3 4
    14 West Ham United 4 1 1 2 5 6 -1 4
    15 Leicester City 4 0 2 2 5 7 -2 2
    16 Crystal Palace 4 0 2 2 4 7 -3 2
    17 Ipswich Town 4 0 2 2 2 7 -5 2
    18 Wolverhampton Wanderers 3 0 1 2 3 9 -6 1
    19 Southampton 4 0 0 4 1 8 -7 0
    20 Everton 4 0 0 4 4 13 -9 0
  • Sponsor by 88Bol