Close
Featured-Image
ប្រធានក្រុម Chelsea រិះគន់ម្ចាស់ក្លឹបក្រោយ Chelsea ធ្លាក់ចុះដល់ចំណុចលំបាកខ្លាំង
ទំហំអក្សរ
តូច
ធំ

Thiago Silva បានបញ្ចេញមតិរិះគន់ម្ចាស់ក្លឹបតោខៀវ Chelsea បន្ទាប់ពីក្លឹបទទួលលទ្ធផលមិនបានល្អទេ ប៉ុន្តែ Chelsea បានស៊ូទ្រាំនឹងទទួលលទ្ធផលដ៏លំបាកមិនធ្លាប់មានគិត្រឹមរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ។ កីឡាករវ័យ ៣៨ ឆ្នាំរូបនេះមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៤ ប៉ុន្តែ Silva បានដើរតួនាទីដ៏សំខាន់ដើម្បីជួយក្រុមមិនថា ទាំងក្នុង និងក្រៅទីលានសម្រាប់ Chelsea ចាប់តាំងពីឆ្នាំ ២០១៩ ក្រោយ បង្ហាញខ្លួនបាន ១១១ប្រកួត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

កាពីតែនក្រុមនិងជាខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីលបានរិះគន់ថាប្រធានក្លឹបសញ្ជាតិអាមេរិករូបនេះបានបោះជំហ៊ានដឹកនាំក្លឹបមិនបានត្រឹមត្រូវឡើយ និងមិនត្រូវ បន្ទោសគ្រូបង្វឹកជាដាច់ខាតពោលគឺកីឡាករខ្លួនឯងជាអ្នកទទួលខុសត្រូវ ។ពោលបើទោះបី ជាក្រុម បានចំណាយប្រាក់រហូតដល់ទៅជាង៦០០លានផោន ក្រោយពីរូបលោកចូលមកជំនួសតំណែងលោក Roman Abramovich នៅចុងខែឧសភាឆ្នាំមុនក៏ដោយ។ Chelsea ក៏បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារដោយចាញ់ក្រុម Real Madrid ក្នុងលទ្ធផលសរុប ៤-០ ត្រឹមវគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ។

ទន្ទឹមនឹងនេះ Chelsea កំពុងឈរនៅលេខរៀងទី ១១ ក្នុងតារាង Premier League និងតម្រូវការចាំបាច់អោយលោក Frank Lampard ត្រូវការឈ្នះរាល់ការប្រកួតដែលនៅសល់ចំនួន ៧លើក ដើម្បីមានឱកាសលេងនៅក្របខណ្ឌ Europa Conference League ។ជាមួយគ្នានេះដេរ Chelsea ចាំបាច់បំផុតត្រូវចុះហត្ថលេខានាំយកខ្សែប្រយុទ្ធកណ្តាលម្នាក់ទៀតមករួមរួម ក្រោយពីខ្សត់គ្រាប់បាល់ ដោយរកបានតែ១គ្រាប់ពីការប្រកួត៦លើកចុងក្រោយ។
ប្រភព: Sportsmole

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង