

Inter Milan និងធ្វើជាម្ចាស់ផ្ទះដើម្បីទទួលក្រុមភ្ញៀវ Benfica ក្នុងការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេនៅឯកីឡដ្ឋាន San Siro នៅវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ទី២០មេសា។ គួរបញ្ជាក់ថាក្រុមលោក Simone Inzaghi កំពុងមានប្រៀបនៅទឹកដី Estadio da Luz ដោយយកឈ្នះក្នុងលទ្ធផល ២ទល់និង០ដើម្បីបន្តទំនុកចិត្តឈានទៅវគ្គ ៤ក្រុមចុងក្រោយ។
Benfica មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្រៅដី Champions League ៧លើកចុងក្រោយរបស់ពួកគេ (មិនរាប់បញ្ចូលវគ្គជម្រុះ) ប៉ុន្តែការបរាជ័យក្នុងជើងទី១ មានន័យថាក្រុមយក្សព័រទុយហ្គាល់បានបរាជ័យក្នុងចំណោម ការជួបគ្នាទាំងបួនដងរបស់ពួកគេជាមួយ Inter Milan ខណៈក្នុងឆ្នាំ ២០០៤ពួកគេបានផ្តួលInter Milan លើ់កចុងក្រោយ ក្នុងលទ្ធផលសរុបទាំងពីរជើងគឺ ៤-៣ ក្នុងការប្រកួតពានរង្វាន់ UEFA Cup ។
១.៦ប្រកួតចុងក្រោយសម្រាប់ Inter Milan នៅក្របខណ្ឌ Champion League គឺឈ្នះ៣ស្មើ២និងចាញ់១ ខណៈ Benfica ឈ្នះ៤ស្មើ១ និងចាញ់១។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Inter Milan អាចនិងចូលលេង
Onana; Darmian, Acerbi, Bastoni; Dumfries, Barella, Mkhitaryan, Brozovic, Dimarco; Dzeko, Martinez
ទម្រង់លេងអាចនិងយកមកប្រើប្រាស់ (៣-៥-២)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Benfica អាចនិងចូលលេង
Vlachodimos; Gilberto, A. Silva, Otamendi, Grimaldo; Florentino, Aursnes; Neres, R. Silva, Mario; Ramos
ទម្រង់លេងអាចនិងយកមកប្រើប្រាស់ (៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ Inter Milan ១: ១ Benfica


(អាល្លឺម៉ង់)៖ ក្លឹប Borussia Dortmund បានប្រកាសពីការព្រមព្រៀងគ្នាជាមួយក្លឹបតោខៀវ Chelsea ក្នុងការចរចាទិញលក់ខ្សែបម្រើស្លាប Jamie Gittens ក្នុងតម្លៃប្រមាណ ៤៨.៥លានផោន បូកបន្ថែម ៣.៥លានផោនផ្សេងទៀតផងដែរនាពេលថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ជ្រុះចេញត្រឹម៤ប្រកួត! Man City រកចំណូលបានមិនស្ទើរឡើយនៅ CWC ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យទើបតែ ២០ឆ្នាំ ដែលស្ថិតក្នុងឈុត U-21 អង់គ្លេសបច្ចុប្បន្ន បានក្លាយជាសមាជិកថ្មីទី៥ របស់ Chelsea ក្នុងរដូវកាលដោះ-ដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ ក្រោយការមកដល់របស់កីឡាករ Liam Delap, Joao Pedro, Dario Essugo និង Mamadou Sarr ដែលកំពុងចូលរួមជាមួយតោខៀវនៅក្នុងពានរង្វាន់ FIFA Club World Cup ២០២៥ នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ កីឡាករ […]



