Close
Featured-Image
លោក ឧញ្ញ៉ា ស្រី ចាន់ថន ប្រកាសចេញថ្លៃព្យាបាលជើង ឈឿង ល្វៃ ព្រោះចង់ឃើញគេជាសះស្បើយទាន់សុីហ្គេម
ទំហំអក្សរ
តូច
ធំ

បរទេស៖ នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២៣ នេះលោក ឧញ្ញ៉ា ស្រី ចាន់ថន បានប្រកាសនៅគណនីហ្វេនប៊ុមផ្ទាល់ខ្លួនថា គាត់នឹងចេញថ្លៃព្យាបាលជើងរបស់អ្នកប្រដាល់គុនខ្មែរ ឈឿ ល្វៃ បន្ទាប់ពីរូបគេត្រូវបានរងរបួសជើងអំឡុងពេលការប្រកួតទល់នឹងក្រុមអ្នកប្រដាល់ថៃ សាមុី ។ លោក ឧញ្ញ៉ា ស្រី ចាន់ថន បានសរសេរថា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 3 people

«ឈឿង ល្វៃ មានរបួសជើងជាតំណំខ្ញុំនឹងឧបត្ថមថវិការសរុបទៅកីឡាករ ឈឿង ល្វៃ ចំនួន ៤លានរៀល (១ពាន់ដុល្លារ) សម្រាប់ព្យាបាលជើងដើម្បីអាចចូលទៅប្រកួតស៊ីហ្គេមនៅពេលខាងមុខនេះបាន។ ថ្ងៃស្អែកខ្ញុំនឹងនាំល្វៃទៅស្កេនភ្លៅ និងកែងដៃដើម្បីដឹងច្បាស់អំពីអការៈរបស់គាត់។ ខ្ញុំសង្ឃឹមថា ល្វៃនឹងអាចជាសះស្បើយជើងឆ្វេងរបស់គាត់ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំនឹងចេញថវិការទាំងស្រុងសម្រាប់ការព្យាបាលជើងឆ្វេងរបស់ល្វៃ ព្រោះខ្ញុំចង់ឃើញល្វៃអាចចូលរួមប្រកួតស៊ីហ្គេមនៅប៉ុន្មានថ្ងៃទៀតនេះ។ ស្របពេលជាមួយគ្នាខ្ញុំនឹងចុះហត្ថលេខាយកកីឡាករ ឈឿង ល្វៃ ចូលក្លឹបប្រដាល់គុនខ្មែរជើងឯកពិភពលោកផងដែរ។ ស៊ូៗប្អូនល្វៃ ខ្ញុំសង្ឃឹមថាប្អូននឹងជាសះស្បើយមុនពេលការប្រកួតស៊ីហ្គេមឈានចូលមកដល់។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ❤️🇰🇭❤️#kunkhmerworldchampion»

អត្ថបទទាក់ទង