

បរទេស: ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សហការជាមួយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) រៀបចំសិក្ខាសាលាស្ដីអំពី ការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឆ្នាំ២០២៣ ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃ១៨ដល់ថ្ងៃ២១ ឆ្នាំ២០២៣ សម្រាប់ក្លិបបាល់ទាត់ដែលនឹងត្រូវចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងកម្ពុជាលីគ២ ឆ្នាំ២០២៣-២០២៤ ។ ហើយសិក្ខាសាលានេះ ក៍បានផ្ដោតទៅលើ រចនាសម្ព័ន្ធ ការគ្រប់គ្រងក្លិប ការគ្រប់គ្រងគម្រោង ការបង្កើនប្រាក់ចំណូល ការទំនាក់ទំនងសាធារណៈ ការរៀបចំព្រឹត្តឹការណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្ដិការណ៍ផ្សេងៗ


ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]


