

បរទេស: ខ្សែប្រយុទ្ធឆ្នើមទាំងពីរគឺ Mohamed Salah និង Diogo Jota បានស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈដែល Liverpool បានកត់ត្រាជ័យជម្នះ 6-1 លើក្រុម Leeds United ដែលរងការគំរាមកំហែងពីការកាត់ចោលពីក្របខណ្ឌ Premier League កាលពីថ្ងៃច័ន្ទនៅឯ Elland Road ។

ក្រោយទទួលបានលទ្ធផលនេះបានធ្វើឱ្យ ក្រុមរបស់លោក Jurgen Klopp ឈរនៅលេខរៀងទី 7 ក្នុងតារាង Premier League ដោយនៅសល់ 9 ពិន្ទុតាមពីក្រោយក្រុមលេខ 4 Newcastle United ក្នុងការប្រជែងដណ្តើមយកកៅអីលេងពានរង្វាន់ Champions League រដូវកាលក្រោយ ។

(អារ៉ាប៊ីសាអូឌីត)៖ កំពូលម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភព Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា គាត់មានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុប្បន្នគាត់ទើបតែបន្តកុងត្រាថ្មី ២ ឆ្នាំបន្ថែមជាមួយក្លឹប Al-Nassr ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Ronaldo និងក្រុមគ្រួសារកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។ បន្ថែមពីនេះ Ronaldo បានសង្កត់ធ្ងន់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុខសុវត្ថិភាព និងសន្តិភាព ដែលធ្វើឲ្យគាត់មានបំណងចង់រស់នៅជាអចិន្ត្រៃយ៍» ៕ ប្រភព៖ Gulf News


