Close
Sponsor ads Featured-Image
Haaland បង្កើតកំនត់ត្រាថ្មី ខណៈ Man.City ផ្តួល Leicester ដើម្បីបន្ថយគម្លាត Arsenal (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់នៅនាទីទី៣១ និង ៣២ របស់ Erling Braut Haaland ក្នុងជំនួបផ្តួលភ្ញៀវ Leicester City ក្នុងលទ្ធផល ៣ទល់និង១ បានជួយអោយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិន័រវេតាមស្មើកំណត់ត្រានៅក្របខណ្ឌ Premier League ខណៈលទ្ធផលទទួលបាន៣ពិន្ទុបានជម្រុញអោយ Man. City បង្កើនគម្លាតខិតជិតក្រុមកំពូលតារាងArsenal ត្រឹមតែ៣ពិន្ ទុជាមួយនឹងជ័យជម្នះ៣-១លើក្រុម Leicester City ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរកត់សម្គាល់ថាគ្រាប់ទីពីររបស់ Haaland បានធ្វើឱ្យHaaland បង្កើតប្រវត្តិសាស្ត្ររកគ្រាប់បាល់ បានច្រើនជាងគេពោល គឺ៣២គ្រាប់
មុនបញ្ចប់រដូវកាលដោយតាមស្មើកំនត់ត្រា របស់ខ្សែប្រយុទ្ធសាបក្រុមហង្សក្រហម Liverpool គឺ Mohamed Salah ដែលធ្លាប់រកបានកាលពីរដូវកាល ២០១៧-២០១៨។

ads

Man City និងបន្តត្រៀមសម្រាប់ការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រទល់និង Bayern Munich នៅរាត្រីថ្ងៃពុធខណៈ Leicester ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Dean Smith បន្តឈរនៅលេខរៀងទី ១៩ ដោយមានគម្លាត ពីតំបន់សុវត្ថិភាព២ ពិន្ទុដោយនៅសល់៧ប្រកួតដោយត្រូវជួប Wolverhampton Wanderers នៅថ្ងៃទី ២២ ខែមេសាខាងមុខបន្តទៀត។
ប្រភព:Sportsmole
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយបំបាក់ Flamengo ៤-២ ! Bayern ឡើងទៅជួប PSG វគ្គ៨ក្រុម Club World Cup (មានវីដេអូ)
featured image

(USA)៖ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នឹងឡើងទៅជួបក្លឹបយក្សមកពីបារាំង Paris Saint-German វគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA Club World Cup ២០២៥ បន្ទាប់ពីផ្ទួលក្រុម Flamengo ក្នុងលទ្ធផល ៤ទល់នឹង២ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

ចុចអានបន្ត
អត្ថបទទាក់ទង