ក្រុមតោខៀវ Chelsea និង Brighton & Hove Albion កំពុងសម្លឹងចង់រកឃើញជ័យជំនះខណៈពួកគេត្រូវជួបគ្នា នៅកីឡាដ្ឋាន Stamford Bridge ក្នុងការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៩:00 យប់ថ្ងៃសៅរ៍នេះ។
ក្រុមទាំងពីរទទួលលទ្ធផលមិនដូចគ្នានោះទេខណៈម្ចាស់ផ្ទះ Chelsea ស្គាល់រសជាតិឈ្នះតែ៤លើកប៉ុណ្ណោះក្នុងចំណោម ២១ ប្រកួតចុងក្រោយរបស់ពួកគេ ខណៈក្រុមសត្វរំពេរ Brighton ចាញ់តែបួនប្រកួតប៉ុណ្ណោះក្នុងចំណោម ១៨ ប្រកួតចុងក្រោយរបស់ពួកគេ។
សម្រាប់Chelsea គឺជារឿងដ៏ខកចិត្តរយៈពេល៣០ឆ្នាំក្រោយពីក្លឹបមិនអាចរកបានគ្រាប់បាល់រយៈពេល៤ប្រកួតចុងក្រោយជាប់គ្នា ក្រោយពីបរាជ័យចុងក្រោយជាមួយ Real Madrid។ ទោះយ៉ាងណា៥ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺ Chelsea មិនដែលចាញ់ Brighton ក្នុងផ្ទះទេ។
១.៦ប្រកួតចុងក្រោយរបស់Chelsea គឺស្មើ២ឈ្នះ២និងចាញ់២ខណៈ Brighton ឈ្នះ៣ស្មើ២និងចាញ់១
២.ជម្រើស១១នាក់ដំបូងសម្រាប់Chelsea អាចនិងចូលលេង
Kepa; James, W. Fofana, Silva, Chilwell; Kovacic, Fernandez, Mount; Sterling, Havertz, Felix
ទម្រង់លេងអាចនិងយកមកប្រើប្រាស់(៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់Brighton អាចនិងចូលលេង
Steele; Veltman, Webster, Dunk, Estupinan; Caicedo, Gross; March, Mac Allister, Mitoma; Ferguson
ទម្រង់លេងអាចនិងយកមកប្រើប្រាស់(៤-២-៣-១)
៥.លទ្ធផលទស្សន៍ទាយរវាងក្រុមទាំងពីរនេះគឺ Chelsea ២:0 Brighton
ប្រភព:BBC

បរទេស៖ កីឡាករ Sergio Ramos នឹងចាកចេញពី Paris Saint German តាម Lionel Messi នៅរដូវក្តៅនេះ ខណៈដែលក្លឹបបានបញ្ជាក់ពីការចាកចេញពីអតីតកីឡាករ Real Madrid រូបនេះ បន្ទាប់ពីនៅជាមួយ PSG អស់ពីររដូវកាល។ កីឡាករ Sergio Ramos មានវ័យ ៣៧ ឆ្នាំ បានចូលរួមជាមួយ PSG មកពី Real Madrid ក្នុងឆ្នាំ ២០២១ ហើយបានបង្ហាញខ្លួន ៥៧ ប្រកួតគ្រប់កម្មវិធី។ គាត់បានចាកចេញក្នុងនាមជាម្ចាស់ជើងឯក Ligue ១ ពីរសម័យ ប៉ុន្តែមិនអាចជួយក្លឹបបារាំងសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការឈ្នះពានរង្វាន់ Champions League ។អត្ថបទកំពុងចាប់អារម្មណ៍៖ Ramos នឹងចាកចេញពី PSG តាមកីឡាកររូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sergio Ramos […]


