

Chelsea ត្រៀមប្រឈមយ៉ាងលំបាកសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជើងទី២ បន្ទាប់ពីបរាជ័យចាញ់ក្រុមការពារតំណែងជើងឯក Real Madrid នៅទឹកដី Bernabeu ក្នុងការប្រកួតជើងទី១វេលាម៉ោង ២ទាបភ្លឺ ឈានចូលថ្ងៃព្រហស្បត្ត៏នេះ ។
ការស៊ុតបញ្ចូលទីរបស់ Karim Benzema នៅនាទីទី២១ ខណៈ Real Madrid បានព្យាយាមបន្ថែមការនាំមុខរបស់ពួកគេ ប៉ុន្តែ Ben Chilwell ទទួលបានកាតក្រហមនៅនាទីទី ៥៩ សម្រាប់ការបង្កកំហុសទាញ Rodrygo ធ្វើអោយ Chelsea នៅសល់គ្នាលេងតែ១០នាក់ មុនពេលកីឡាករបម្រុង Marco Asensio បានបញ្ចប់យ៉ាងល្អ។វាជាបរាជ័យទី២សម្រាប់តោខៀវ Chelsea បន្ទាប់ពីបរាជ័យលើកទី១ជាមួយ Wolves ក្នុងការដឹកនាំដំបូងរបស់លោក Frank Lampard ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរហូតបញ្ចប់រដូវកាល។
ប្រភព:BBC
វីដេអូ:


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



