Close
Close
Ads: 88BOL
Haaland ត្រូវគេហៅថាមនុស្សចម្លែកក្រោយរកគ្រាប់បាល់អោយ Man.City លត់ Bayern Munich (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Erling Haaland បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតក្នុង១រដូវកាលគ្រប់ក្របខណ្ឌប្រកួត ក្រោយរកបានគ្រាប់បាល់ ទី៣០នៅលីកកំពូល Premier League កំលុងពេលរកបានគ្រាប់បាល់ទី៣ជួយអោយ Manchester City បានយកឈ្នះជើង ខ្លាំង Bayern Munich ក្នុងក្របខ័ណ្ឌ Champions League ជើងទី១វគ្គ៨ក្រុមចុងក្រោយនៅវេលាទាបភ្លឺចូលថ្ងៃពុធនេះ។
ខ្សែប្រយុទ្ធន័រវេសដែលត្រូវបានប្រិយមិត្តហៅថាជាមនុស្សចម្លែក វ័យ ២២ ឆ្នាំរូបនេះរកបានគ្រាប់បាល់សរុបលើកទី ៤៥ សម្រាប់ Man City នៅរដូវកាលនេះ ក្រោយប្រកួតបានត្រឺមតែ៣៩ដងប៉ុណ្ណោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

វាក៏ជាគ្រាប់បាល់លើកទី៥ក្នុងអាជីពសម្រាប់ Haaland ក្រោយធ្លាប់ធ្វើការប្រកួត៧ដងជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងនាមកីឡាករ Dortmund ប៉ុន្តែមិនដែលធ្លាប់ឈ្នះក្រុមនេះពីមុនមកទេ។អតីតខ្សែប្រយុទ្ធក្រុម Bayern Munich និង អាល្លឺម៉ង់លោក Mario Gomez បានប្រាប់ BT Sport ថា : គ្រប់ក្រុមទាំងអស់គឺខ្លាចរអារកីឡាកររូបនេះ ពីព្រោះគាត់គឺ​ជាសត្វ ចម្លែក ប្រៀបដូចជាសត្វកំណាចមួយដូច្នេះដែរ។ សូមអបអរសាទរចំពោះក្លឹប Man. City ដែលបានចុះហត្ថលេខានាំយក​គាត់​មករួមក្រុមបាន ។

គួរបញ្ជាក់ថាការប្រកួតនេះHaaland បានប៉ះបាល់ត្រឹមតែ ២៨ ដងប៉ុណ្ណោះ ប្រៀបទៅនិងកីឡាករចូលលេងជម្រើស១១នាក់ដំបូង​ផ្សេងទៀត​សម្រាប់​ក្រុមទាំងពីរដូច្នេះដែរ។
ប្រភព:BBC
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Beckham ជឿថា​​ទោះបី Man City អាចឈ្នះ Treble ប៉ុន្តែនៅតែមិនអស្ចារ្យដូច Man Utd
featured image

បរទេស៖ វីរបុរស Manchester United កីឡាករ David Beckham ជឿជាក់ថា Manchester City អាចឈ្នះ Treble បានមែន ប៉ុន្តែវាមិនអស្ចារ្យដូចជា Manchester United ឡើយ ព្រោះពួកគេជាក្លឹបដំបូងគេដែលអាចធ្វើរឿងនេះបាន។ David Beckham បាននិយាយថា៖ «ប៉ុន្តែ​មាន​ក្លឹប​តែ​មួយ​គត់​ដែល​អាច​ឈ្នះ​លើក​ដំបូង ហើយ​យើង​ជា​ក្លឹប​នោះ។ ដូច្នេះ និយាយឱ្យត្រង់ទៅ ក្នុងនាមជាអ្នកគាំទ្ររបស់ United ម្នាក់ ប្រសិនបើកីឡាករទាំងនេះឈ្នះពានបីនោះ អារម្មណ៍ក្នុងនាមជាកីឡាករដែលលើកពានទាំងបី និងបង្កើតប្រវត្តិសាស្ត្រ នោះគឺជារឿងដ៏អស្ចារ្យមួយ។  ប៉ុន្តែ​ដូច​ខ្ញុំ​បាន​និយាយ​ទៅ​កាន់ Noel មាន​តែ​ក្រុម​មួយ​គត់​ដែល​បាន​ឈ្នះ​ជា​លើក​ដំបូង»។អត្ថបទកំពុងចាប់អារម្មណ៍៖ ហួសចិត្តនឹងតម្លៃដែល Chelsea ទាមទារ Man Utd សម្រាប់ Mount ខណៈគេសល់កិច្ចសន្យាត្រឹមតែ១ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL