Close
Ads: 88BOL
ខ្សែប្រយុទ្ធ Choupo-Moting របស់ Bayern នឹងខកខានក្នុងជំនួបទល់នឹង Man City
ទំហំអក្សរ
តូច
ធំ

(ម៉ូនិច)៖ ខ្សែប្រយុទ្ធ Eric Maxim Choupo-Moting របស់ក្លិប Bayern Munich នឹងអវត្តមានក្នុងការប្រកួតជើងដំបូង វគ្គ៨ក្រុមចុងក្រោយ ក្របខណ្ឌ Champions League នៃក្រុមរបស់លោក ទល់នឹងក្រុម Manchester City នៅយប់ថ្ងៃអង្គារ ដោយសារតែបញ្ហារបួសជង្គង់, នេះបើតាមក្លិបនាំមុខគេ នៅលីគ Bundesliga ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

កីឡាករ Choupo-Moting ដែលកំពុងស្ថិតនៅរដូវកាលទី៣ ជាមួយក្លិប Bayern បន្ទាប់ពីលេងឲ្យក្លិប Paris St Germain និង Stoke City នោះ, គឺជាកីឡាកររកគ្រាប់បាល់ បានលំដាប់កំពូលរបស់ក្លិប ក្នុងរដូវកាលនេះ ជាមួយនឹងគ្រាប់បាល់ ១៧គ្រាប់ក្នុងគ្រប់ការប្រកួតទាំងអស់។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ ក៏បានខកខានផងដែរ ចំពោះការប្រកួតឈ្នះក្នុងលីគ ១-០ របស់ក្លិប Bayern លើក្រុម Freiburg កាលពីថ្ងៃសៅរ៍។

«Eric Maxim Choupo-Moting នឹងមិនធ្វើដំណើរទៅជួប Manchester នោះទេ»នេះបើតាម Bayern បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍, «ខ្សែប្រយុទ្ធរូបនេះ មិនអាចចូលរួមបាន ដោយសារបញ្ហាជង្គង់»។

ក្លិប Bayern ក៏បានឲ្យដឹងដែរថា ខ្សែការពារ Lucas Hernandez ដែលមិនបានលេង ចាប់តាំងពីរងរបួសជង្គង់ ក្នុងការប្រកួត World Cup កាលពីឆ្នាំមុន នៅប្រទេសកាតានោះ, បានវិលត្រឡប់ចូលហ្វឹកហាត់វិញហើយ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុតខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសារជាថ្មី
featured image

ប្រទេសកម្ពុជា៖ នៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៣នេះ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការណ៍នូវបញ្ជីឈ្មោះកីឡាករដែលត្រូវបានលោក Felix Dalmas កោះហៅសម្រាប់ខ្លួននៅការប្រកួតថ្ងៃទី១៥ខាងមុខនេះទល់នឹងក្រុម បង់ក្លាដេស សម្រាប់ការប្រកួតមិត្ត ថ្ងៃ FIFA Day ។ យ៉ាងណាមិញក្នុងបញ្ជីឈ្មោះនោះគេបានប្រទះឃើញរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់វឌ្ឍនាកាផងដែល ក្រោយពីខ្សែប្រយុទ្ធឆ្នើមរូបនេះបានអវត្តមានអស់ជាច្រើនឆ្នាំ ដោយសាររបួស និងរូបគេផ្តោតលើការសិក្សាវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្តៅៗ៖ Zlatan Ibrahimovic បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ ៤១ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL