Close
ads Featured-Image
Leicester តែងតាំងលោក Smith ឲ្យដឹកនាំរហូតដល់ចប់រដូវកាលនេះ
ទំហំអក្សរ
តូច
ធំ

(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់កញ្ជ្រៀងខឿវ Leicester City បានឈានដល់កិច្ចព្រមព្រៀងក្នុងការតែងតាំងលោក Dean Smith ឲ្យដឹកនាំក្រុមរហូតដល់ចប់រដូវកាលឆ្នាំ២០២២-២០២៣ នេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

តាមរយៈការចេញផ្សាយរបស់គេហទំព័រកីឡា BBC នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ នេះថា អតីតគ្រូបង្វឹកក្លិប Norwich City និង Aston Villa ផងនោះ ត្រូវបានរ៉ាប់រងតួនាទីធំចំពោះ ៨ប្រកួតដែលនៅសេសសល់ជំនួសលោក Brendan Rodgers ដែលត្រូវបានបណ្តេញចេញកាលសប្តាហ៍មុននេះ។

លោក Dean Smith រួមទាំងជំនួយការរបស់គាត់ Craig Shakespeare បានទំនេរពីការងារតាំងពីខែធ្នូ ឆ្នាំ២០២២ មក ក្រោយពេលលាឈប់ដឹកនាំ Norwich City ដ្បិតក៏ជាគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុម Aston Villa និង Brentford ទៀតផង។

រូបលោកនឹងត្រូវមានភារកិច្ចធំក្នុងការជួយសង្រ្គោះ Leicester City ដែលបានកំពុងស្ថិតក្នុងតំបន់កាត់ចេញពី Premier Laegue នារដូវកាលនេះ បន្ទាប់ពីចាញ់ AFC Bournemouth កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបាន ចាញ់ប្រៀបក្រុមនៅក្រៅតំបន់កាត់ចេញត្រឹម ២ពិន្ទុប៉ុណ្ណោះ។

ក្រោយធ្វើការតែងតាំងរួចលោក Smith បានថ្លែងប្រាប់គេហទំព័រក្លិប Leicester City ថា «ការប្រកួតនៅចំពោះមុខយើងគឺអាចធ្វើទៅបាន វាក៏អាស្រ័យលើខ្លួនខ្ញុំ និងក្រុមការងារដែរ អំពីគុណភាពនៃការប្រកួតដែលនៅសេសសល់ទាំងឡាយ»។

១ប្រកួតដំបូងរបស់លោក Smith ក្នុងការដឹកនាំ Leicester នោះ គឺត្រូវតតាំងទល់នឹងក្រុមម្ចាស់ផ្ទះ Manchester City នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង ដ្បិត Man City ដែលជាក្រុមការពារតំណែងជើងឯកនោះ ត្រូវការឈ្នះគ្រប់ប្រកួតដែលសល់ផងដែរ៕

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង