

ព្រោះតែការគ្រប់គ្រងអារម្មណ៍មិនបាន ទើបឈានដល់ការបង្ករកំហុស កើតជាករណីហិង្សាក្នុងការប្រកួត Cambodian League Cup ក្នុងជំនួបរវាងក្រុមទ័ពជាមួយក្រុមគិរីវង់សុខសែនជ័យកាលពីចុងសប្ភាហ៍កន្លងទៅ។ នៅថ្ងៃទី១០ មេសា ២០២៣ នេះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានសម្រេចបញ្ចប់កិច្ចសន្យាខ្សែបម្រើ ឡុង ម៉េងហាវ ក្រោយបានបង្កភាពហិង្សាក្នុងការប្រកួត Cambodian League Cup តទល់គិរីវង់សុខសែនជ័យ កាលថ្ងៃសៅរ៍ ទី០៨ ខែមេសា បន្ទាប់ពីមានការប៉ះទង្គិចគ្នា ក្នុងអំឡុងពេលប្រកួត៕


(អេស៉្បាញ)៖ លោក Xabi Alonso គ្រូបង្វឹកក្លឹបអធិរាជស Real Madrid បានថ្លែងថា សហព័ន្ធបាល់ទាត់ FIFA បានកំពុងស៊ើបអង្កេតលើករណីខ្សែការពារកណ្តាលរបស់ខ្លួនគឺ Antonio Rudiger ដោយរូបគេបានរងការរើសអើងជាតិសាសន៍ក្នុងពាន FIFA Club World Cup ឆ្នាំ ២០២៥ នេះនៅសហរដ្ឋអាមេរិក។ ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Rudiger រងនូវការម៉ាក់ងាយជាតិសាសន៍ នៅក្រោយកញ្ចែរបញ្ចប់ការប្រកួត ដែល Real Madrid បានយកឈ្នះ Pachuca មកពីមិចស៊ិក ៣:១ កាលពីរាត្រីថ្ងៃអាទិត្យ។ អតីតកីឡាករ Chelsea បានប៉ះទង្គិចគ្នាជាមួយ Gustavo Cabral។ ជាមួយគ្នានេះ Rudiger បានទូលពិតប្រាប់អាជ្ញាកណ្តាល Ramon Abatti Abel ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះគាត់ ដែលមិនប្រាកដទេថា កាយវិការមិនសមរម្យទាំងនេះកើតចេញពីអ្នកគាំទ្រ ឬក៏គូប្រកួតរបស់ខ្លួន។ ប្រសិនបើរកឃើញមានករណីនេះកើតឡើងមែន FIFA មានគោលការណ៍ ៣យ៉ាង ពោលគឺ ដកការប្រកួត ១លើក, […]