

បរទេស៖ Roberto Firmino រកបានមួយគ្រាប់ចុងម៉ោង ខណៈដែល Liverpool បានតាមស្មើក្រុមកំពូលតារាង Arsenal ក្នុងលទ្ធផលស្មើ 2-2 ក្នុងការប្រកួតដ៏រំភើបកាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Anfield ។

គ្រាប់បាល់របស់ Gabriel Martinelli និង Gabriel Jesus បានបញ្ជូនឱ្យក្រុមកាំភ្លើងធំបាននាំមុខពីរគ្រាប់ក្នុងនាទី 28 មុនពេល Mohamed Salah ស៊ុតបញ្ចូលទីឱ្យ Liverpool ភ្លាមៗមុនពេលចប់តង់ទីមួយ។ Salah បានខកខានការស៊ុតបាល់ប៉េណាល់ទីនៅតង់ទីពីរសម្រាប់ក្រុមហង្សក្រហម ប៉ុន្តែក្រុមម្ចាស់ផ្ទះបានតាមស្មើវិញនៅនាទីទី 87 តាមរយៈកីឡាករ Firmino ដែលបានស៊ុតទៅលើអ្នកចាំទី Aaron Ramsdale នៅចុងម៉ោង។
ការនាំមុខរបស់ Arsenal លើក្រុមលេខ 2 Manchester City ក្នុងតារាងឥឡូវនេះមាន 6 ពិន្ទុ ខណៈដែលក្រុមរបស់លោក Pep Guardiola មានមួយប្រកួតក្នុងដៃ ខណៈដែល Liverpool បន្តនៅលេខ 8 មាន 12 ពិន្ទុតាមពីក្រោយក្រុមលេខ 4 Manchester United ក្នុងការប្រជែងដណ្តើមយកពានរង្វាន់ក្របខ័ណ្ឌ Champions League សម្រាប់អាណត្តិក្រោយ។

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ លើកនេះមិនមែន Vini Jr! ប៉ុន្តែ FIFA ស៊ើបអង្កេតការរើសអើងជាតិសាសន៍របស់តារាឆ្នើម Real រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី […]


