Close
Featured-Image
Arsenal ចង់បញ្ចប់កំនត់ត្រាមិនដែលឈ្នះ Liverpool និងបង្កើនទំនុកចិត្តលើកពាន
ទំហំអក្សរ
តូច
ធំ

ហង្សក្រហម Liverpool និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមកំពូលតារាងគឺកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Anfield ក្នុងការ​ប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យវេលាម៉ោង១០:៣០នាទីយប់។ ការប្រកួតនេះផងដែរគឺក្រុមលោក Mikel Arteta និងធ្វើតេស្ត៍បន្តទៀតដើម្បីប្រជែងយកជើងឯក ហើយជាថ្មីម្តងទៀតក្រុមលោក Jurgen Klopp សម្លឹងចង់​បន្តក្តីសង្ឃឹម​ប្រជែងយកតំណែង Top​-៤ ទោះបីមានគម្លាតពី Man.Utd ដល់ទៅ ១៧ពិន្ទុ ក៏ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal បានយកឈ្នះ Leeds United ក្នុងលទ្ធផល ៤-១នៅសប្តាហ៏ទី២៩ ខណៈ Liverpool បានត្រឹមស្មើគ្នា ០ ទល់​ ០ ជាមួយ Chelsea ។គួរកត់សម្គាល់ថាការប្រកួត៤លើកចុងក្រោយនៅ Anfield នៅសមរភូមិ Anfield ក្នុងរយៈពេល 90 នាទី​គ្មានក្រុមណាមួយរកគ្រាប់បាល់បាននោះទេ។

Liverpool មិន​ដែលឈ្នះ​សោះ​ក្នុង​ការ​ប្រកួត Premier League បី​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ យ៉ាង​ណា​មិញនៅ​ក្នុង​ផ្ទះ ពួក​គេ​ធ្វើ​បានល្អណាស់ដោយរកបាន​៣០​ពិន្ទុ​ក្នុង​ចំណោម​៣៩​ពិន្ទុ​ក្នុង​លីគ ដោយ​ចាញ់​តែ​ម្តងគត់។សម្រាប់Arsenal ការប្រកួត ក្រៅផ្ទះ​ក្នុង លីគ​រដូវកាលនេះ ពួកគេមានកំណត់ត្រាល្អបំផុត ដោយបានឈ្នះ ១១ដង ក្នុងចំណោម ១៤ ប្រកួត ដោយរកបាន​គ្រាប់​បាល់​ក្រៅ​ផ្ទះ (២៨គ្រាប់) និងរបូតគ្រាប់បាល់(៩គ្រាប់)ប៉ុណ្ណោះ។ ទោះយ៉ាងណាArsenal មិនដែលឈ្នះ Liverpool នៅទឹកដី Anfield នោះទេគិតចាប់តាំងពីឆ្នាំ ២០១២មក។

១.៦ប្រកួតចុងក្រោយរបស់ Liverpool នៅក្របខណ្ឌ premier League គឺស្មើ២ឈ្នះ២និងចាញ់២ ខណៈ Arsenal ធ្វើបាន ល្អណាស់ដោយឈ្នះទាំង៦ប្រកួត។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Liverpool អាចនិងចូលលេង
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Henderson, Fabinho, Elliott; Salah, Gakpo, Nunez
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Arsenal អាចនិងចូលលេង
Ramsdale; White, Holding, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Jesus
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយរវាងគូទាំងពីរនេះគឺ Liverpool ២: ៣ Arsenal។
ប្រភព: Sportsmole & Whoscored

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង