
សូមចូលរួមត្រេកអរដល់កីឡាករ Thiago Teixeira ដោយនៅព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្ត សម្ដេចសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល សម្ដេចនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]


